Unnamed

ឃាត់ខ្លួនបុរសពីរនាក់មានលាក់ទុកថ្នាំញៀនមួយកញ្ចប់តាមខ្លួន

    ភ្នំពេញ ៖ បុរសពីរនាក់ត្រូវបានកម្លាំងចម្រុះរាជធានី ធ្វើការឆែកឆេររកឃើញថ្នាំញៀនមួយកញ្ចប់នៅលើខ្លួនកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ ត្រង់ចំណុចស្តុប ណតប្រ៊ីតស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

    តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងខាងលើកំពុងតែធ្វើការល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានរបស់ខ្លួន ក៏បានប្រទះឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម គ្មានស្លាកលេខក៏សង្ស័យ ហើយបានឃាត់សួរនាំ និងឆែកឆេរ ហើយបានរកឃើញថ្នាំញៀនមួយកញ្ចប់នៅក្នុងខ្លួនជនទាំងពីរនោះ។ ក្រោយមកក៏បានធ្វើការនាំខ្លួនយកមក​ប៉ុស្ដិ៍រដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួរនាំ។

    ប៉ូលិសបន្តថា បុរសទាំងពីរនាក់ឈ្មោះ ជា វើក អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ភូមិក្រាំងតារដ្ឋ ឃុំភ្នោយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម្នាក់ទៀតមានឈ្មោះ ឃិន ស៊ីថាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា។

    ក្រោយពេលកើតហេតុអ្នកទាំងពីរខាងរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌសែនសុខរង់ចាំការដោះតាមនីតិវិធី៕

មតិយោបល់