adverise with khmeread 87fcb62f6ecf3b2fd9e670df9f648d34

Ronaldo វាយបក​លើ Pique ស្ងាត់​មាត់​ដូច​គេ​ចុក ទាក់ទិន​ការអះអាង​ថា Real ឈ្នះ Champions League ដោយ​ប៉ះ​ក្រុម​អន់ៗ​

    ​ក្រុម​អ្នកមាន​បុណ្យ Barcelona បាន​លើក​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga កាលពី​រដូវ​កាល​មុន ប៉ុន្តែ​អធិរាជ​ស Real Madrid បាន​កាន់កាប់​ពានរង្វាន់​កំពូល​ក្លឹប​អឺរ៉ុប បន្ទាប់ពី​ក្លឹប​កាតា​ឡាន​មួយ​នេះ​ត្រូវបាន​ទម្លាក់​ចេញ​ដោយ Atletico Madrid នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​    ​Cristiano Ronaldo បានបង្ហាញ​ថា​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​នៅក្នុង​ដំណើរ​ប្រជែង​មួយ​នេះ ហើយ​គាត់​នឹងមាន​របស់​ដែល​រឹតតែ​សំខាន់​មួយទៀត ដោយ​ការ​ឈ្នះ​ពាន​បាល់ទាត់​កំពូល​ទ្វីបអឺរ៉ុប Euro 16 ជាមួយនឹង​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់គាត់​កាលពី​ខែ​មុននេះ​។​

​    ​ទោះជា​យ៉ាងណាក្តី​ខ្សែការពារ​កណ្តាល​របស់​អ្នកមាន​បុណ្យ Gerard Pique មិនមាន​ការចាប់អារម្មណ៍​ខ្លាំងក្លា​នោះឡើយ​ជាមួយនឹង​ពាន Champions League របស់ Ronaldo ដោយបាន​អះអាង​ជា​ភាសា​ដឺ​ដង នៅក្នុង​បណ្តាញ​សង្គម Twitter ថា​ដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​អធិរាជ​សគឺ​ពិតជា​ងាយស្រួល​បំផុត​។​

​    ​ដោយ​ចោទ​ជា​សំណួរ​ពី​ក្លឹប​ប្រភេទ​ណាខ្លះ​ដែល​គាត់​ចង់​ចាប់​ពូ​ល​ជាមួយ​សម្រាប់​រដូវ​កាល​ថ្មី​នេះ Pique បាន​ឆ្លើយថា ពិតណាស់​គឺ​ចង់​ប៉ះ​ក្រុម​ដែល Real ធ្លាប់​ជួប​រដូវ​កាល​មុន​។ 

​    ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បញ្ជាក់ថា "​នៅក្នុង​ពូ​ល​ដ៏​ងាយស្រួល​មួយ​។ ចំណាត់ថ្នាក់​ទី​បី​របស់​អ៊ីតាលី​នៅក្នុង​វគ្គ ១៦​ក្រុម​ចុងក្រោយ (Roma) លេខ​រៀង​ទី​ប្រាំបី​របស់​អាល្លឺម៉ង់ (Wolfsburg) នៅក្នុង​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ លេខ​បួន​អង់គ្លេស​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ (Manchester City) ហើយ​ជើង​ទី​ពីរ​តែងតែ​នៅ​ទឹកដី​របស់ខ្លួន​ជានិច្ច​"​។​

​    ​ពេលដែល​គេ​ចោទសួរ​ពី​មតិយោបល់​របស់ Pique កីឡាករ Ronaldo ដែល​ទើបនឹង​ត្រូវបាន​បោះឆ្នោត​ជាប់​ជា​កីឡាករ​ឆ្នើម​ក្នុង​តំបន់​អឺរ៉ុប​ថ្មីៗ​នេះ​បាន​តប​សារ​មួយ​នេះ​ថា "​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាច​និយាយ​ទៅ​គាត់​គឺជា​អ្វីដែល​គាត់​គួរតែ​ចោល​ក្រសែភ្នែក​មើល​នៅលើ​រូបថត​ដ៏​ស្រស់ស្អាត ដែល​ខ្ញុំ​បាន​បង្ហោះ​នៅលើ Facebook និង Instagram"​។ 

​    ​Ronaldo និយាយ​នេះ​គឺ​សំដៅលើ​រូបថត​កាន់​ពាន​យ៉ាង​សង្ហា​របស់គាត់​៕

adverise with khmeread

មតិយោបល់