adverise with khmeread 37aee47e00000578 3763479 real madrid centre back raphael varane also wore a philipp plein a 68 1472474098167

ជា​ជម្រើសជាតិ​បារាំង ឬ​ជា​ក្រុម​បង្ហាញ​ម៉ូត​?

    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​បាននាំគ្នា​ចូលរួម​នៅឯ​ជំរំ​ហ្វឹកហាត់ Clairefontaine ជា​លើកដំបូង ចាប់តាំងពី​ការខកចិត្ត​ដ៏​ធំធេង​របស់​ពួកគេ​នៅក្នុង Euro 2016 និង​ត្រូវបាន​គេ​ផ្តោត​ចំណាប់អារម្មណ៍​ទៅលើ​សម្លៀកបំពាក់​ទាន់សម័យ​ម្នាក់​មួយបែបៗ​របស់​ពួកគេ ខណៈដែល​ពួកគេ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា​ជាមួយ​មិត្ត​រួម​ក្រុមបាល់ទាត់​អន្តរជាតិ​របស់ខ្លួន​។​

​    ​ដូចជា Dimitri Payet, Olivier Giroud, Paul Pogba និង Anthony Martial សុទ្ធ​តែមាន​ឈុត​សម្លៀកបំពាក់​ពិសេស​រៀងៗ​ខ្លួន ខណៈ​ពួកគេ​សម្លឹង​មើលគ្នា​ទៅវិញទៅមក​ទំនង​ដូចជា​ភ្ញាក់ផ្អើល​នឹង​ការលេង​ម៉ូត​សម្លៀកបំពាក់​។​

​    ​Pogba បច្ចុប្បន្ន​បានក្លាយ​ខ្លួន​ទៅជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​បំផុត​របស់​ពិភពលោក បន្ទាប់ពី​ផ្ទេរ​តម្លៃ ៨៩​លាន​ផោន​របស់គាត់​ទៅកាន់ Manchester United ហើយ​គាត់​ត្រូវបាន​គេ​ស្គាល់​ណាស់​ខាង​លេង​ម៉ូត​សម្លៀកបំពាក់​ប្លែក​ជាងគេ​របស់គាត់ ប៉ុន្តែ Payet ត្រូវបាន​គេ​ឃើញ​ស្លៀក​ឈុត​សម្លៀកបំពាក់ "Eagle Pride" អាវ​កដប និង​ខោ​ជើង​កៅស៊ូ ដែល​រចនា​ម៉ូត​ដោយ​លោក Philipp Plein មានតម្លៃ ១.២៥០​ផោន​។​

​    ​តារាបាល់ទាត់​ក្រុម​ញញួរ​ធំ West Ham វ័យ ២៩​ឆ្នាំ​រូបនេះ ក៏បាន​កាន់​កាបូបដៃ​ម៉ាក "Panettone Zipped Continental Wallet" ដែល​រចនា​ដោយ​អ្នក​រចនា​ម៉ូត​ដ៏​ល្បីល្បាញ​របស់​បារាំង​លោក Christian Loubitin ។ កាបូប​នោះ​ត្រូវបាន​គេ​បញ្ជាក់ថា​មានតម្លៃ ៤០០​ដុល្លារ​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់