ប្តីញៀនថ្នាំ! ប្រពន្ធដេញចេញពីផ្ទះយកពូថៅ កាប់ដល់ស្លាប់គ្មានប្រណី

    តាកែវ ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមនៅក្នុងថ្លុកឈាម ដោយសារតែប្តីកំណាចកាប់នឹងពូថៅដោយខឹងជនរងគ្រោះដេញចេញពីផ្ទះ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិពោធិ៍ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ ស្រ្តីជាប្រពន្ធ បានដេញប្តីចេញពីផ្ទះ ដោយសារតែប្តីរូបនេះ បានជក់ថ្នាំញៀន។

    លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តតាកែវ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ភួន សុខហៃ ភេទស្រី អាយុ២១ឆ្នាំនៅភូមិកើតហេតុ។ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ ស្រ៊ុន ចាន់ឌី អាយុ៣១ឆ្នាំ។

    លោក សែម សុជាតិ បន្តថា មូលហេតុ ជនសង្ស័យ និងជនរងគ្រោះ រស់នៅជាមួយគ្នាដូចជាប្ដីប្រពន្ធ។ ហើយថ្ងៃកើតហេតុខាងលលើជនរងគ្រោះ បានដេញជនសង្ស័យជាប្តី ចេញពីផ្ទះដោយសារតែញៀនថ្នាំ ប្ដីចិត្តកំណាចនោះយកពូថៅកាប់រហូតដល់ស្លាប់តែម្តង។

    ក្រោយកើតហេតុភ្លាមៗ កម្លាំងប៉ូលិសបានចុះទៅជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕

adverise with khmeread