Untitled 1

វេជ្ជបណ្ឌិត​ប្រាប់​ឱ្យ​បោះបង់​ប្តី​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ចោល​ទៅ ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម ហើយបី​ឆ្នាំក្រោយ​រឿង​អច្ឆរិយៈ​បានកើត​ឡើង​

    ​លោក Matt david និង​ប្រពន្ធ​របស់គាត់​ឈ្មោះ Danielle គឺជា​ប្ដី​ប្រពន្ធ​ក្មេង​ធម្មតា​មួយ​ប៉ុណ្ណោះ នៅពេល​សោកនាដកម្ម​មួយ​បាន​កើតឡើង​។ 

​    ​Matt មាន​គ្រោះថ្នាក​ចរាចរណ៍​ដ៏​អាក្រក់​មួយ ដែល​ធ្វើឱ្យ​គាត់​របួស​ធ្ងន់ធ្ងរ និង​សន្លប់​ឈឹង​អស់បី​ឆ្នាំ​។ វេជ្ជបណ្ឌិត​បាន​ប្រពន្ធ​របស់គាត់​ថា គាត់​មានឱកាស​តិចតួច​ណាស់​ដើម្បី​រស់រានមានជីវិត ហើយ​បើទោះជា​គាត់​មានឱកាស​រស់ ក៏​គ្មាន​នរណា​អាច​ប្រាប់​បាន​ថា​គាត់​នឹងមាន​លក្ខណៈ​បែបណា​នោះឡើយ​បន្ទាប់ពី​ងើប​ពី​សន្លប់​។​

​    ​វេជ្ជបណ្ឌិត​បាន​ប្រាប់ Danielle ថា គាត់​គួរតែ​បោះបង់ Matt ទៅ​ដើម្បីឱ្យ​គាត់​បាន​រួច​ផុតពី​ទុក្ខវេទនា​។ ប៉ុន្តែ​នាង Danielle មិនបាន​ស្ដាប់​តាម​ការបញ្ជា​នោះទេ​។​

​    ​នាង​បកស្រាយ​ថា "​ខ្ញុំ​បានដឹងថា​ព្រះ​អាច​នឹង​ជួយ​យើង​។ ខ្ញុំ​មិនបាន​គិតថា វា​ជា​រឿង​ធំ​ពេក​ទេ​សម្រាប់​ព្រះ​"​។ ដូច្នេះ​នាង​បាន​នាំ Matt ចេញ​ក្រៅ​មន្ទី​ពេទ្យ ហើយ​នាំ​គាត់​ទៅផ្ទះ ជា​កន្លែង​ដែល​នាង​និង​ម្ដាយ​នាង​ចែករំលែក​បន្ទុក​មើលថែ​គាត់ ២៤​ម៉ោង​/១​សប្ដាហ៍​។​

​    ​ថ្ងៃមួយ នាង Danielle បានឮ​សម្ដី​ពីរ​ពាក្យ​ចេញពី​មាត់​របស់គាត់​ថា "​បង​កំពុង​តស៊ូ​"​។ អំឡុង​ពេលនោះ​ហើយ​ទើប Danielle យល់ថា​ការសម្រេចចិត្ត​របស់​នា​ង​គឺ​ពិតជា​ត្រឹមត្រូវ​។​

​    ​នៅពេល​ទីបំផុត​គាត់​អាច​ងើប​ពី​សន្លប់ ហើយ​គាត់​មិនអាច​ចងចាំ​រឿងរ៉ាវ​បី​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់គាត់​បានឡើយ ប៉ុន្ដែ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​សព្វថ្ងៃ​កំពុង​រីករាយ​ជាមួយគ្នា និង​ឥឡូវ​មាន​សុខ​ភាពល្អ ហើយ​ក្ដី​ស្រឡាញ់​របស់​ពួកគេ​ក៏​កាន់តែខ្លាំង​ជាង​មុន​ដែរ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់