adverise with khmeread Lee na

Lee Na Young គ្រោងនឹងវិលត្រឡប់មកកាន់អាជីពសម្តែងវិញនៅពាក់ កណ្តាលឆ្នាំនេះ

          កាលពីថ្ងៃទី​២៨ខែសីហា ទីភ្នាក់ងារ​របស់តរាស្រី Lee Na Young បាន​ប្រ​កាស​ថា “​នាងកំពុង​ត្រៀម​ខ្លួន​វិលត្រឡប់​មក​សម្តែង​ភាព​យន្តជា​ថ្មី​នៅ​ឆមាសទី​២​ក្នុង​ឆ្នាំនេះ។ យើង​មិន​ទាន់ដឹងថា តើ​វាជាប្រភេទភាពយន្តភាគឬ ភាពយន្តធម្មតា ទេដោយ​សារនាងកំពុង​ពិចារណា​អំពី​ប៉ារ៉ូល​។ នាងទទួលបាន​សំណើ​ជាបន្ត​បន្ទាប់​ប៉ុន្តែ​គម្រោងបន្ទាប់របស់នាងមិន​ទាន់​សម្រេចនៅឡើយទេ”។

          បើ​តារាស្រីរូបនេះ​ចាប់ផ្តើម​ថតនៅក្នុងឆ្នាំ​នេះ​ដូចដែល​បាន​គ្រោង​ទុកនោះ​វា​នឹងក្លាយជា​គម្រោងដំបូង​សម្រាប់ការ​វិល​ត្រឡប់​របស់នាង​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​នេះ​​សម្រាប់ប្រភេទភាព​យន្តភាគ និង​៤ឆ្នាំ​សម្រាប់​ភាពយន្តធម្មតា។

          ស្របពេល​ជាមួយគ្នា​នោះដែរ Lee Na Young បានរៀបការ​ជាមួយ​តារា​ភាព​យន្ត​ Won Bin នៅក្នុងពិធីដ៏ស្ងាត់ស្ងៀម​មួយនៅខេត្ត Gangwon កាលពីខែ​ឧសភា​ឆ្នាំ​២០១៥ ហើយ​សម្រាលបាន​កូនប្រុសម្នាក់​អាយុ៧​ខែ​ផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់