adverise with khmeread North korea h bomb 759

ប្រទេសជិតខាង​ថ្កោលទោស​កូរ៉េខាងជើង​រឿង​បាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​ធ្វើឱ្យ​កក្រើក​ព្រះធរណី​

​    ​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន​នៅ​ថ្ងៃ​ពុធ​នេះ​បានធ្វើការ​ថ្កោលទោស​កូរ៉េខាងជើង​នៅពេល​ឮដំណឹង​ថា​បានធ្វើ​តេស្ត​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​ខ្លួន​បានសម្រេច ជាហេតុ​បណ្តាលឱ្យ​មានកូន​រញ្ជួយ​ដី​មួយ​រង្វាស់ ៥,១ រិ​ច្ឆ​ទ័​រ​។ 

​    ​ប្រទេស​ចិន​មិនទាន់បាន​ធ្វើការ​ឆ្លើយតប​ជា​ផ្លូវការ​នោះទេ ប៉ុន្តែ​តាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ ចិន​បាន​ព្រមាន​ថា រាល់​ទង្វើ​ណាមួយ​ដែល​រំខាន​ដល់​ស្ថេរភាព​ក្នុង​តំបន់​អាស៊ី​បូព៌ា​គឺជា​ទង្វើ​មិន​គប្បី និង​ល្ងង់ខ្លៅ​។ 

​    ​ទាក់ទង​នឹង​ការបាញ់​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​បានសម្រេច​នៅ​តំបន់ Sungjibaegam នៅ​ម៉ោង ១០ ព្រឹក​នៅ​កូរ៉េ ចិន​បាន​ឆ្លើយថា ខ្លួន​ពុំបាន​ដឹង​អ្វី​ទាំងអស់​អំពី​ការធ្វើ​តេស្ត​គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​រហូតដល់​មានការ​ប្រកាស​ចេញពី​កូរ៉េខាងជើង នេះ​បើតាម​សំដី​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈុន​យី​ង (Hua Chunying)​។ 

​    ​ក្នុង​សេចក្តី​ថ្លែង​នៅ​វេ​ប​សាយ​របស់​ក្រសួង​ការពារ​បរទេស ចិន​ក៏បាន​ទទូច​ឱ្យ​កូរ៉េខាងជើង​គោរព​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការមិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ និង​បាន​អំពាវនាវ​ឱ្យ​ព្យុងយ៉ាង​បញ្ឈប់​សកម្មភាព​នានា​ដែល​អាចធ្វើឱ្យ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ប្រែជា​យ៉ាប់យ៉ឺន​៕

 

adverise with khmeread
ប្រភព៖ ​ដឹ​ហ្គា​ឌា​ន

មតិយោបល់