adverise with khmeread Unnamed %281%29

ទើបទិញរថយន្ត តៃកុងស្ទើរភ្លើងបើកសាកបុកម៉ូតូ២គ្រឿងរបួសក្មេងស្រី៣នាក់(មានីដេអូ)

    ភ្នំពេញ ៖ បុរសម្នាក់ ឡើងសាកបើករថយន្តគាត់​ ដែលទើបនឹងទិញដោយគាត់មិនទាន់ចេះបើកបរច្បាស់ ជាន់ហ្វ្រាំងច្រឡំទៅជាន់ហ្គែរ ជ្រុលបុក ក្មេងស្រី១នាក់របួសធ្ងន់ ស្រាល២នាក់និងម៉ូតូ២គ្រឿងរងការខូតខាត។

    គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៩ សីហា ២០១៦ នៅតាមផ្លូវបេតុងផ្សារកាណាស៊ីធី ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

    ប្រភពបានឱ្យដឹងថា រថយន្តបង្កខាងលើម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ពាក់ 2A-0011 ចំណែកក្មេងស្រី៣នាក់រងរបួសមានអាយុប្រហែល៤ ទៅ៥ឆ្នាំ រីឯម៉ូតូចំនួន២គ្រឿងរងការខូតខាតម៉ាកហុងដា សង់ស៊េរី០១៤ និងសង់ស៊េរី០១៦។

    ប្រភពបន្តថា ដំបូងគេឃើញបុរសម្នាក់ ដែលរៀនបើកបររថយន្ត បើករថយន្តពីជើងទៅត្បូង ដោយមានមនុស្សក្នុងរថយន្ត២នាក់ទៀត។ ខណៈពេលបើកមកដល់ចំណុចកើតហេតុ ដោយបុរសនោះគាត់ទើបនឹងរៀនបើកថ្មីមិនទាន់ស្ទាត់ ជាន់ហ្វ្រាំងច្រឡំទៅជាន់ហ្គែរ
បន្ថែម​​ល្បឿនជ្រុលទៅបុកក្មេងស្រី៣នាក់ ដែលកំពុងលេងនៅក្បែរម៉ូតូ២គ្រឿង បណ្តាលក្មេងស្រីម្នាក់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាល​ ត្រូវបានឪពុកម្តាយបញ្ចូនទៅ មន្ទីរពេទ្យភ្លាមៗ។

    ក្រោយពេលបង្ករួចអ្នកបើកបរ និងអ្នករួមដំណើរបានរត់ចេញពីកន្លែងកើតហេតុ ដោយទុករថយន្តចោល។ ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានទៅដល់កន្លែងប្រុងរាយការណ៍ទៅជំនាញឱ្យមកវាស់វែង ស្រាប់តែម្ចាស់រថយន្តចេញមុខមកធានាចេញថ្លៃសំណងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕
 

 

adverise with khmeread

មតិយោបល់