adverise with khmeread G dragon

G-Dragon យល់ព្រមបង្ហាញមុខក្នុងភាពយន្តជាលើកដំបូង

          តារាចម្រៀងប៉ប់កូរ៉េ G-Dragon ប្រហែលជា​ធ្វើអ្វីមួយហួស​ពីសមត្ថភាព​របស់​ខ្លួន​ នៅ​ពេល​លោកយល់ព្រមធ្វើជា​ភ្ញៀវ​សម្រាប់កម្មវិធី​ពិសេស “Infinite Challenge” រៀងរាល់ថ្ងៃសៅរ៍។

          អំឡុង​អាជីព​ដ៏យូរអង្វែង​របស់​លោកជាតារា​ចម្រៀង G-Dragon មិនដែល​ទទួល​យក​កា​រងារសម្តែង​ក្នុងភាព​យន្តទេ ពីព្រោះ​លោក​មិនចូលចិត្ត​ទស្សនាការ​ សម្តែងរបស់ខ្លួន​ ប៉ុន្តែ​ក្រោយ​ពី​បង្ហាញមុខជា​ភ្ញៀវនៅក្នុងកម្មវិធី “Muhan Company” ជា​ផ្នែក​មួយនៃ​កម្មវិធីកំប្លែង​ “Infinite Challenge” G-Dragon នៅទី​បំ​ផុត​ប្រហែល​ជា​សម្រេចចិត្ត​សម្តែង​ភាពយន្ត​ជា​លើក​ដំបូង។

          G-Dragon បាន​បង្ហើបប្រាប់ថា​ ខ្ញុំគិតថា ប្រហែលជា​ត្រូវសម្តែង​ជាមួយតា​រា​កំប្លែង​ឬតារាចម្រៀងណាម្នាក់​ ប៉ុន្តែ​ក្រោយ​មក​បាន​ដឹងថា ខ្ញុំ​នឹងត្រូវ​សម្តែង​ជា​មួយតារា​ភាព​យន្ត​ល្បីៗ ដូចជា​តារាស្រី Kim Hye Soo និង​តារា​ភាព​យន្ត Lee Je-hoon ៕

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់