adverise with khmeread 14203480 284286868619100 1319584313 o

ព្រះសង្ឃ៣៧អង្គគង់នៅវត្តបារាណ៍ និងកូនសិស្សលោក២នាក់ ពុលចង្ហាន់

    កំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការប៉ូលិសខេត្តកំពង់ចាមបានឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះព្រះសង្ឃដែលគង់នៅវត្តបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានពុលចង្ហាន់នោះ កើតឡើងចំនួន៣៧អង្គ និងកូនសិស្សចំនួន​២នាក់។

    ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែសីហា ម្សិលមិញ ក្រោយពេលដែលព្រះសង្ឃ បានឆាន់ចង្ហាន់ថ្ងៃត្រង់ តែករណីនេះមន្រ្តីជំនាញ សហការជាមួយមន្រ្តីសុខាភិបាល បាននិងកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិត។

    លោកស្នងការ បានបន្តថា នៅវេលាម៉ោង៤រសៀលថ្ងៃម្សិលមិញ ​មានករណីព្រះសង្ឃដែលគង់នៅក្នុងវត្តបារាយណ៍ បានចាប់ផ្តើមមានអាការៈរាគ ក្អួតចង្អោរ និងចុកពោះជាបន្តបន្ទាប់ ហើយត្រូវបានព្រះគ្រូចៅអធិការព្រះនាម ហាក់ សំណាង បានផ្តល់ដំណឹងដល់ញោម​​ របស់ព្រះសង្ឃដែលឈឺនឹងបានអញ្ជើញគ្រូពេទ្យ ឃុំឱ្យមកពិនិត្យព្យាបាលហើយកម្លាំងប៉ុស្តិ៍ក៏បានសហការជាមួយ ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋជាច្រើននាក់។

    ដោយសាតែជម្ងឺកាន់កាន់ធ្ងន់ធ្ងរទើបលោកប្រធាន មណ្ឌលសុខភាពបារាយណ៍ បានរាយការណ៍ជូនលោក​ ហេង គឹមអ៊ាន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ហើយលោកប្រធានមន្ទីរ ពេទ្យស្រុកបានដឹកនាំកម្លាំងពេទ្យស្រុកចុះមកពិនិត្យព្យាបាលដល់ព្រះសង្ឃដែលមានជម្ងឺជាបន្ទាន់។

    លោកស្នងការបានបន្តទៀតថា គិតត្រឹមម៉ោង៨ និង៤០នាទីព្រឹកនេះ ព្រះសង្ឃពុលចង្ហាន់បន្ថែមចំនួន៩អង្គ និងកូនសិស្ស១នាក់ទៀតសរុបកើនទាំងអស់ដល់៣៧អង្គ ក្នុងចំណោមព្រះសង្ឃចំនួន៧៣អង្គ និងកូនសិស្សលោក២នាក់។

    លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក និងប្រធានមណ្ឌលសុខភាព ឃុំបារាយណ៍ បានចាត់វិធានការគ្រប់គ្រង់ស្ថានភាពនេះទាំងស្រុង ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ​៕


 

adverise with khmeread

មតិយោបល់