adverise with khmeread 14138507 284291978618589 1534409471 n

ឃាត់បុរសម្នាក់ពីបទឆបោកម៉ូតូនៅស្រុកស្ទោង

    កំពង់ធំ ៖ កម្លាំងប៉ូលិសជំនាញការិយាល័យកម្រិតស្រាលខេត្តសហការជាមួយកម្លាំងអធិការដ្ឋានប៉ូលិសស្រុកស្ទោងនិងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទឆបោកម៉ូតូកាលពីវេលាម៉ោង និង១៤នាទីល្ងាចថ្ងៃទី២៩ សីហា ឆ្នាំ២០១៦។

    ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ​ ឯម ភារ៉ា ហៅ ត្រា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ពីបទឆបោកម៉ូតូមួយគ្រឿងម៉ាក MSX លេខតួ៥២២២៦៣៣ លេខម៉ាស៊ីន០២២២៦៣៣ គ្មានស្លាកលេខ កាលពីថ្ងៃទី២០ សីហា​ ២០១៦របស់ម្ចាស់ឈ្មោះ អឿន សំអាត ភេទប្រុស អាយុ២៣ឆ្នាំស្នាក់នៅភូមិស្លាក់ក្រាញ់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

    ជនសង្ស័យកំពុងឃាត់ខ្លួន នៅស្នងការដ្ឋានប៉ូលិសខេត្តកំពង់ធំ និងដំណើការកសាងសំណុំរឿងតាមនីតិវិធី៕
    

adverise with khmeread

មតិយោបល់