adverise with khmeread 1

​អ្នក​ដែល​ចូលចិត្ត​លេង​រូប Troll ច្បាស់​ជា​ស្គាល់​គាត់​! តារា​កំប្លែង​ដ៏​ល្បី​របស់​អាមេរិក​លោក Gene Wilder ទទួលមរណភាព​នៅ​អាយុ ៨៣ ឆ្នាំ​

​    ​តារា​កំប្លែង​ដ៏​ល្បី​របស់​អាមេរិក​គឺ​លោក Gene Wilder ដែល​ត្រូវបាន​ស្គាល់​ដោយ​មនុស្ស​ជាច្រើន​ចំពោះ​ការសម្តែង​ជា​តួអង្គ​ឯក​របស់គាត់​នៅក្នុង​រឿង​ដ៏​ល្បី Willy Wonka & the Chocolate Factory បានទទួល​មរណៈភាព​ហើយ​នៅ​អាយុ ៨៣ ឆ្នាំ ដោយ​គ្រួសារ​របស់គាត់​បានបញ្ជាក់​។​

​    ​គ្រួសារ​របស់គាត់​បាន​និយាយថា តារា​សម្តែង​រូបនេះ​បាន​ស្លាប់​កាលពី​ថ្ងៃអាទិត្យ​នៅឯ​ទីក្រុង Stamford រដ្ឋ Connecticut សហរដ្ឋអាមេរិក ដោយសារ​ជំងឺ​ជាច្រើន​ទាក់ទង​នឹង​ជំងឺ​ញ័រ​សរសៃ Alzheimer's​។​

​    ​តារា​កំប្លែង​ល្បីៗ​ជុំវិញ​ពិភពលោក​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ផងដែរ​៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់