adverise with khmeread Unnamed %281%29

លោកផ្កាយមួយយោធាគាំងបេះដូងស្លាប់នៅក្នុងទីបញ្ជាការដ្ឋាន

    កណ្តាល ៖ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការរងកងពលតូចយោធាម្នាក់ បានគាំងបេះដូងស្លាប់កាលពីថៃ្ងទី៣០​ សីហា ឆ្នាំ២០១៦វេលាម៉ោង៣ និង៤៥នាទីនៅចំណុចក្នុងបញ្ជាការដ្ឋាន កងពលតូចដឹកជញ្ជូនលេខ៩០ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឡុង សាវុធ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ មេបញ្ជាការ រងកងពលតូចលេខ៩០ ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ទីលំនៅបច្ចុប្បន្ន ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌបឬស្សីកែវ រាជធានីភ្នំពេញ។

    តាមកាបំភ្លឺរបស់សាក្សីឈ្មោះ ឃួន ឈឿន នៅម៉ោង០៤រសៀលជនរងគ្រោះបានអង្គុយនៅសាឡុងខាងមុខទីបញ្ជាការ  ហើយនិយាយថា "ឈឺគ្រាប់ភ្នែក" ហើយមិនបានទៅហូបបាយទេ ក៏ចូលទៅសម្រាកក្នុងបន្ទប់។ លុះដល់ម៉ោង៣ និង៤៥នាទីឈ្មោះ ឃួន ឈឿន​ ក្រោកមក​​ឈឺ​នោម បានប្រទះឃើញសពស្លាប់ផ្ងារក្រោយលើសួនច្បារ ខាងមុខទីបញ្ជាការស្លាប់បាត់ទៅហើយ ដោយមានក្រមានិងមានស្លៀកខោខ្លីជាប់នឹងខ្លួន។

    តាមការបំភ្លឺឈ្មោះ ឡុង សុផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺថា "ឪពុករបស់ខ្លួនមានជម្ងឺប្រចាំកាយលើសឈាមជាយូរឆ្នាំមកហើយ"។

    ឆ្លងតាមការពិនិត្យរបស់ប៉ូលិសបច្ចេកទេសស្រុក និងមានការចូលរួមពីលោកគ្រូពេទ្យ ភូមិ ឃុំ បញ្ជាការកងពលក្រុមគ្រួសារសពជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។

    សពបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅខណ្ឌឫស្សីកែវ តាមប្រពៃណី៕
 

adverise with khmeread

មតិយោបល់