adverise with khmeread 58a3c6bc 6ce5 11e6 87bc 57ed402b26b2 1280x720

ចិន​ប្រើ​អេស្កាវ៉ាទ័រ ៦៨ គ្រឿង​កម្ទេច​ស្ពាន​អាកាស​ដ៏​វែង ដើម្បី​រំដោះ​ចរាចរណ៍​

    ​អេស្កាវ៉ាទ័រ​ចំនួន ៦៨ គ្រឿង​ត្រូវបាន​ប​ញ្ចូ​ន​កាលពី​យប់​ថ្ងៃ​សុក្រ​ដើម្បី​កម្ទេច​ស្ពាន​អាកាស Yonghemen Flyover ដែលជា​ផ្លូវ​សំខាន់​មួយ​នៃ​ទីប្រជុំជន​ក្រុង Nachang ក្នុង​ភាគខាងត្បូង​ខេត្ត Jiangxi ប្រទេស​ចិន​។​

​    ​តំបន់​នោះ​ជួប​ផលប៉ះពាល់​ពី​ការកម្ទេច​ស្ពាន​អាកាស​នេះ ហើយ​គេ​រំពឹង​កម្ទេច​ស្អាត​សព្វគ្រប់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ហើយ​នៅពេលនោះ​ចរាចរណ៍​នឹង​ត្រឡប់មកវិញ​។ ស្ពាន​អាកាស​ថ្មី​នឹង​មិនមាន​ទេ ប៉ុន្ដែ​ជំនួស​វិញ​ដោយ​ផ្លូវ​ក្រោម​ដី​វិញ​។​

​    ​យោងតាម​វេ​ប​សាយ ncnews.com.cn អំឡុងពេល​កម្ទេច យានជំនិះ ៥.០០០ ជា​មធ្យម​ឆ្លងកាត់​ទីនោះ​។ តាម​ការប៉ាន់ស្មាន មាន​យានជំនិះ​យ៉ាងហោចណាស់ ៧៥ ម៉ឺន​គ្រឿង​នៅ​ជុំវិញ​ទីក្រុង​នោះ ហើយ​ស្ពាន​អាកាស​មិនអាច​សម្រួល​ចរាចរណ៍​បានទេ​។​

​    ​ស្ពាន​នេះ​សាងសង់​ក្នុង ១៩៩២ មាន​ប្រវែង ៥០៤ ម៉ែត្រ និង​ទទឹង ១៤,៨ ម៉ែត្រ​៕

 

adverise with khmeread

មតិយោបល់