Unnamed

រថយន្តបើកបុកម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់នៅផ្លូវជាតិលេខ៤១

    កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកម៉ូតូបណ្តាលឱ្យស្លាប់បុរសម្នាក់ ហើយរថយន្តបង្កបានបើករត់បាត់ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០១៦ វេលាម៉ោង៩ និង៣០នាទី នៅចំណុចភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល
ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រលេខ ១ - ២ ផ្លូវជាតិលេខ៤១។

    ប៉ូលិសនិយាយថា ដំបូងមានរថយន្ត០១គ្រឿងមិនស្គាល់ម៉ាក អ្ន​កបើកបរមិនស្គាល់ឈ្មោះ បានបើករត់គេចខ្លួន។រថយន្តបើកពីទិសខាងជើងទៅត្បួងពីថ្នល់ទទឹងផ្លូវ៤១ទៅផ្លូវជាតិលេខ០៣។ លុះដល់ចំណុចខាងលើបាន បុកជាមួយម៉ូតូ១គ្រឿងម៉ាកស្គុបពីពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BN-2876 បើកបរដោយឈ្មោះ នួ សុភ័ណ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិខ្ពបវែង ឃុំកំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរជាងរថយន្ត(ម៉ូតូមានមួកសុវត្ថិភាព មានកញ្ចក់) ដែលបើកបរពីជើងទៅត្បូងស្របទិសគ្នា បណ្ដាលឱ្យស្លាប់ម្នាក់ (ប្រុស) ខូចខាតម៉ូតូ០១គ្រឿង។

    ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះកម្លាំងជំនាញ បានវាស់វែង និងយកមធ្យោបាយដែលពាក់ពន្ធ័មក រក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់