adverise with khmeread 14164189 1046505168797731 171459549 o

ឃាត់ខ្លួនបានជនសង្ស័យ៣នាក់បន្ថែមទៀតក្នុងករណីព្រួតគ្នាវាយប្លន់យកទូរស័ព្ទដៃ

    បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ បានចុះធ្វើការស្រាវជ្រាវបន្តបន្ទាប់ទៀតរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្ថែមទៀត ក្នុងករណីប្រើហិង្សា និងប្លន់យកទូរស័ព្ទដៃ ហើយបណ្តាលឱ្យរងរបួសធ្ងន់២នាក់កាលពីថ្ងៃទី១៩ កន្លងមកនេះ ជនសង្ស័យទាំង៣នាក់ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

    ប៉ូលិសនិយាយថា ក្រោយពីឃាត់ខ្លួនបានហើយជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោតប៉ែតបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ 

    លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលលើការ ងារ យុត្តិធម៌ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ១-ឈ្មោះ សរ បូរី ភេទប្រុស អាយុ៣១ឆ្នាំ, ២-ឈ្មោះ នួន វិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ, ៣-ឈ្មោះ ហួយ ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ អ្នកទាំង៣នាក់រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ 

    លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ បន្តថា នៅមុខអាវុធហត្ថខេត្តជនសង្ស័យ បានឆ្លើយសារភាពថាពួកគេពិតជាបក្ខពួករបស់ឈ្មោះ ភ័ណ ជ្រូក ដែលមានបក្ខពួកចំនួន៦នាក់ ដែលបានធ្វើសកម្មភាពលួច ដោយប្រអំពើហិង្សាវាយទៅលើយុវជនមួយក្រុមទៀត កាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចបរិវេណក្រុមហ៊ុនកាស៊ីណូផ្កាយ៥
ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកន្លងមក។ 

    ក្រោយពីទទួលបានចម្លើយសារភាពហើយនោះ សមត្ថកិច្ចអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួកដែលនៅសេសសល់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនបន្តទៀត៕ 

adverise with khmeread

មតិយោបល់