1

ឆ្កែ​នេះ​បដិសេធ​ចាកចេញ​ពី​ពោះ​របស់​ម្ចាស់​វា ចុងក្រោយ​វេជ្ជបណ្ឌិត​រកឃើញ​មូលហេតុ​ដោយ​ចៃដន្យ​មួយ​!

    ​សត្វ​ចិញ្ចឹម​ដូចជា​សត្វ​សុខន​ជាដើម ក្នុង​ករណីខ្លះ​សម្រាប់​ពួកវា​ប្រហែលជា​ពិបាក​នឹង​ទទួលយក​ជា​សមាជិក​ថ្មី​ណាស់​ក្នុង​គ្រួសារ​មួយ ប៉ុន្ដែ​វា​មិន​ពិបាក​ដូចជា​សុនខ​មួយ​ក្បាល​ក្នុង​អត្ថបទ​នេះ​ទេ​។​

​    ​ខាងក្រោយ​នេះ​ជា​សាច់រឿង​ពិត​របស់​ប្ដី​ប្រពន្ធ​ទើប​រៀបការ​មួយគូ​ដែលមាន​ឆ្កែ​មួយ​ក្បាល ហើយ​ឆ្កែ​នោះ​ថ្ងៃមួយ​ស្រាប់តែ​រកឃើញថា​ម្ចាស់​ស្រី​របស់​វា​គឺ​នាង Alhana មាន​ផ្ទៃពោះ ខណៈដែល​សាមីខ្លួន​មិនដឹង​ខ្លួន​សូម្បី​បន្តិច​។​

​    ​នាង Alhana បាន​និ​យា​យា​ថា នាង​បានធ្វើ​តេស្ដ​មើល​ផ្ទៃពោះ​ពីរដង និង​អវិជ្ជមាន​ទាំង​ពីរដង​។ ប៉ុន្ដែ​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​សម្រាប់​នាង​ពេល​ឃើញ​សុនខ​ឈ្មោះ Keola ធ្វើ​រឿង​ចម្លែកៗ​។ នាង​និយាយថា សុនខ​នោះ​ចាប់ផ្ដើម​រើកកាយ និង​ស្វែងរក​អ្វីមួយ​ក្នុង​ធុងសំរាម​។ បន្ទាប់មក Keola បាន​ឈប់​កកាយ​សំរាម នៅពេលនោះ​វា​បាន​រកឃើញ​ឧបករណ៍​តេស្ដ​ពិនិត្យ​ផ្ទៃពោះ​ក្នុង​ធុងសំរាម​នោះ​។ ក្នុង​របស់​ដែល​វា​រកឃើញ​នោះ​បង្ហាញថា វិជ្ជមាន​។ សូម្បីតែ​វេជ្ជបណ្ឌិត​ក៏បាន​ប្រាប់​នាង Alhana ថា​នាង​មិនមាន​ផ្ទៃពោះ​ដែរ បើទោះជា​នាង​មាន​អាកា​រៈ​ក្អួតចង្អោរ​ក៏ដោយ​។ ហើយ​សុនខ​នេះ​បាន​រកឃើញថា​ម្ចាស់​វា​ពិត​ជាមាន​ផ្ទៃពោះ​មែន ដែល​សូម្បីតែ​វេជ្ជបណ្ឌិត​ក៏​មិនអាច​ពិនិត្យ​ដឹង​ដែរ​។​

​    ​Alhana បាន​និយាយថា អំឡុងពេល​នាង​មាន​ផ្ទៃពោះ Keola នៅ​ជិត​នាង​រហូត ហើយ​នៅពេល​នាង​ដេក Keola តែងតែ​យ​ក្បាល​របស់​វា​មក​កើយ​លើ​ពោះ​នាង​រហូត​។ ពិតណាស់ នាង​មាន​ផ្ទៃពោះ​មែន​។ នាង Alhana និង​ប្ដី​របស់​នាង Ricky សប្បាយចិត្ត​យ៉ាងខ្លាំង​អំពី​រឿងនេះ ហើយ​ពួកគេ​ណែនាំ​ឱ្យ​អ្នក​ទាំងអស់គ្នា គួរតែមាន​សត្វ​ចិញ្ចឹម​មួយ​ក្នុងផ្ទះ ជាពិសេស​ដូចជា​សុនខ​របស់គាត់​អ៊ីចឹង ពីព្រោះ​វា​បាន​រកឃើញ​អ្វីមួយ​ដែល​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​បាន​៕

ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់