adverise with khmeread 1

​ម៉ាឡេស៊ី​និង​ថៃ​ចុះ​កិច្ចព្រមព្រៀង​សង់​របងលួស​ព័ទ្ធ​ព្រំដែន​

​    ​យោងតាម​វេ​ប​សាយ​បាងកក​ប៉ុស្តិ៍​ចេញ​ថ្ងៃ​អង្គារ​នេះ​បានឱ្យដឹងថា លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon បាន​និយាយថា ថៃ និង​ម៉ាឡេស៊ី​នឹង​ចុះ​កិច្ច​ព្រម​ពៀង​ផ្លូវការ​មួយ​ដើម្បី​សង់​របងលួស​តាម​បណ្តោយ​ព្រំដែន​។​

​    ​លោក​ក៏បាន​និយាយទៀតថា អ្វីដែល​នឹង​រួមបញ្ចូល​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​គឺ​ការប្តេជ្ញាចិត្ត​ដើម្បី​ធ្វើការ​ជាមួយគ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បញ្ហា​សញ្ជាតិ​ពីរ​នៅក្នុង​ខេត្ត​ភាគខាងត្បូង​ថៃ​។​

​    ​ការនិយាយ​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក Prawit បាន​វិលត្រឡប់​ពី​ទស្សនកិច្ច​នៅឯ​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី លោក Ahmad Zahid Hamidi​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍ Prawit ក៏បាន​និយាយថា ប៉ូលិស​ថៃ និង​ម៉ាឡេស៊ី​កំពុងធ្វើការ​ជាមួយគ្នា​ដើម្បី​ស៊ើបអង្កេត​ទូរស័ព្ទដៃ និង​ស៊ីម​កាត ដែល​ប្រើ​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក និង​ការដើរ​ដុតបំផ្លាញ ដែល​បាន​កើតឡើង​នៅ​ខេត្ត​ចំនួន​ប្រាំពីរ​របស់​ថៃ​កាលពី​ខែ​មុន​ផងដែរ​៕

adverise with khmeread

មតិយោបល់