adverise with khmeread 1

​គីម​ជុង​អ៊ុន​ប្រហារជីវិត​មន្ត្រីជាន់ខ្ពស់​ពីរ​នាក់​ពីបទ​មិន​គោរព​ខ្លួន​

​    ​កាសែត​កូរ៉េ​ខា​ត្បូង​មួយ​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា កូរ៉េខាងជើង​បាន​ប្រហារជីវិត​មន្ត្រី​ពីរ​នាក់​ជា​សាធារណៈ​កាលពីដើម​ខែសីហា​នេះ ពីបទ​មិន​គោរព​លោក​គីម​ជុង​អ៊ុន ដែល​នេះ​នឹង​ក្លាយ​ជាការ​កម្ចាត់​មន្ត្រីជាន់ខ្ពស់​ថ្មី​មួយទៀត​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​វ័យក្មេង​រូបនេះ ប្រសិនបើ​ដំណឹង​នេះ​ត្រូវបាន​បញ្ជាក់​។​

​    ​មន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយថា គីម​ជុង​អ៊ុន​បាន​ចូលកាន់​អំណាច​កាលពី​ឆ្នាំ ២០១១ បន្ទាប់ពី​ការស្លាប់​របស់លោក​គីម​ជុងអ៊ីល ហើយ​អំណាច​ប្រមូលផ្តុំ​របស់​គីម​ជុង​អ៊ុន​បានរួម​បញ្ចូល​ទាំង​ការ​កម្ចាត់ និង​ប្រហារជីវិត​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​។​

​    ​កាសែត JoongAng Ilbo បាន​និយាយថា ដោយ​យោងតាម​ប្រភព​មិន​បញ្ជាក់​អត្តសញ្ញាណ​មួយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​កូរ៉េ​កុ​ម្មុយ​និ​ស្ត​បានឱ្យដឹងថា អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​គឺ​លោក Hwang Min និង​លោក Ri Yong Jin ដែលជា​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៅឯ​ក្រសួង​អប់រំ ត្រូវបាន​ប្រហារជីវិត​។​

​    ​របាយការណ៍​នេះ​កើតឡើង​មិនបាន​ប៉ុន្មាន​ផង​បន្ទាប់ពី​កូរ៉េខាងត្បូង​និយាយថា អគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​ទីក្រុង​ឡុង​ដ៍​បាន​រត់ចោលស្រុក និង​មក​កូរ៉េខាងត្បូង​ជាមួយ​គ្រួសារ​របស់គាត់ ដែល​ធ្វើឱ្យ​របប​របស់លោក​គីម​ជុង​អ៊ុន​ខ្មាស​គេ​ពេញ​ពិភពលោក​៕

ប្រភព៖ channelnewsasia

adverise with khmeread

មតិយោបល់