adverise with khmeread Untitled 1

ខ្យល់​គួច​ដ៏​សាហាវ​វាយប្រហារ​ទីក្រុង​មួយ​របស់​រុស្ស៊ី​ប៉ើង​ឆ្កែ​ទាំង​ហ្វូង​ឡើងលើ​មេឃ ៣០ ម៉ែត្រ និង​ហោះ​ម៉ាស៊ីនស្ទូច​ពេញ​មេឃ​

    ​វីដេអូ​គួរឱ្យ​រន្ធត់​បាន​ថត​អំពី​កម្លាំង​ព្យុះ​ប្រមោយដំរី​ដ៏​ធំ​មួយ ដែល​វាយប្រហារ​ទីក្រុង​រុស្ស៊ី​មួយ​កាលពី​សប្ដាហ៍​មុន ដោយបាន​ផ្ដួ​រ​រលំ​ម៉ាស៊ីន​ស្ទួ​ច​ខ្នាត​យក្ស​ផុយៗ​។​

​    ​ប្រជាជន​ទីក្រុង Syktyvkar នៅ​កណ្ដាល​សាធារណរដ្ឋ​កូ​មី​នៃ​ប្រទេស​រុស្ស៊ី អះអាងថា ព្យុះ​នេះ​បាន​គួច​យក​ឆ្កែ​ឡើងលើ​មេឃ ២០ ទៅ ៣០ ម៉ែត្រ​រួមជាមួយ​ផ្ទះសម្បែង​ជាច្រើន​ខ្នង​។​

​    ​ព្យុះ​ដ៏​ធំ​នេះ មាន​កម្ពស់​ប្រហែល ៣០០ ម៉ែត្រ និង​កម្លាំង​ខ្យល់​របស់​វា​អាច​កួច​អ្វីៗ​បាន​ទាំងអស់ សូម្បីតែ​ម៉ាស៊ីន​ស្ទួ​ច​ខ្នាត​យក្ស​ក៏​ខ្ទេច​ដែរ​។​

​    ​វីដេអូ​នេះ​ត្រូវបាន​ថត​ដោយ​អ្នកធ្វើ​ការិយាល័យ​នៅ​រោងចក្រ​ផលិត​ក្តារបន្ទះ​មួយ​នៅ​ទីនោះ និង​បណ្ដាលឱ្យ​ខូចខាត​គិត​ជា​ទឹកប្រាក់ ១៦ ម៉ឺន​ដុល្លារ​គិត​ត្រឹម​ម៉ាស៊ីន​ស្ទួ​ចមួយ​ប៉ុណ្ណោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់