adverise with khmeread Unnamed %282%29

លោកតាកំសត់រស់លើដីគេ គេដេញ ចេញទៅសុំស្នាក់ការមេភូមិស្នាក់នៅ ត្រូវឡានបុកស្លាប់ (មានវីដេអូ)

    ភ្នំពេញ ៖ លោកតាកំសត់វ័យ៧២ឆ្នាំដែលមានកូនក្នុងបន្ទុករហូតទៅដល់៦នាក់ ត្រូវបាន រថយន្តតាក់ស៊ីបុកពេញទំហឹងបណ្តាលឱ្យស្លាប់ខណៈលោកតារូបនេះជិះកង់ឆ្លងផ្លូវជាតិលេខ៦ កាលពី​វេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចចន្លោះស្ពានលេខ១០ និងលេខ១១ ភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា។ ​​

    ប៉ូលិសនិយាយថា ​លោកតាដែលស្លាប់នោះឈ្មោះ គុជ លន់ អាយុ៧២ឆ្នាំ មានទីលំនៅបណ្តោះ អាសន្នលើដីរបស់គេ ក្នុងភូមិសង្កាត់កើតហេតុខាងលើ។ គាត់មានកូនចំនួន០៦នាក់នៅក្នុងបន្ទុក ស្នាក់នៅលើដីរបស់គេ តែត្រូវគេបណ្តេញចេញ។ 
​​
    រីឯអ្នកបើកបររថយន្តមានឈ្មោះ ឆន រ៉ាវុធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិ ដីក្រហម ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បើករថយន្តម៉ាក សាំយ៉ុង១២កៅអី ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2L-9454។ ​​​​​​

    ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរ ដោយកង់តែម្នាក់ឯងសំដៅទៅផ្ទះមេភូមិ ដើម្បីសុំទីតាំងដីណាដែលទំនេរអាចសាងសង់ជាខ្ទម ស្នាក់នៅបណ្តោះអាសន្នសិន បន្ទាប់ពីគេដេញគាត់រួម និងកូន៦នាក់ទៀតឱ្យចេញពីដីរបស់គេនោះ។

    ខណៈនៅមិនទាន់ដល់ផ្ទះលោកប្រធានភូមិផង ជនរងគ្រោះបានឆ្លងផ្លូវក៏ត្រូវរថយន្ត សាំងយ៉ុងវ៉ារថយន្ត១គ្រឿងទៀតពីខាងមុខ ជ្រុលមកបុកប៉ើងទាំងកង់ និងមនុស្សបណ្តាលឱ្យស្លាប់មួយរំពេចនៅនឹងកន្លែងតែម្តង។

    បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តត្រូវប្រជាពលរដ្ឋ ចាប់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចដោះស្រាយតាមផ្លូវច្បាប់៕
 

 

adverise with khmeread

មតិយោបល់