adverise with khmeread 14102508 1219143484803691 3112968458178165736 n

អីយ៉ាទាល់តែសាកធ្វើកសិកម្មខ្លួនឯងទើបដឹងលំបាក! ឌុច លីដា រអ៊ូរកទីផ្សារលក់ពោតក្រហមមិនចេញ!

    តួឯកស្រីក្នុងរឿង "ស្បែកគង់" កញ្ញា ឌុច លីដា ស្រងាកចិត្តស្ដូកនៅពេលដំណាំពោតក្រហម របស់នាងខំដាំដោយគ្មានគីមី គ្មានទីផ្សារក្នុងប្រទេស។

    សូម្បីតែលក់ទៅប្រទេសជិតខាងក៏លក់ក្នុងតម្លៃថោកសឹងមិនគ្រប់ថ្លៃដើមផង ដែលធ្វើឱ្យនាងដាច់ចិត្តប្រកាសតាមបណ្តាញសង្គមអំពីទុក្ខលំបាករបស់នាង ក៏ដូចជាអំពាវនាវជំនួសឱ្យប្រជាកសិករដទៃទៀតផងដែរ។

    នាងបាននិយាយនៅលើគណនី Facebook "Lida Duch" របស់នាងថា "ខ្ញុំមានពោតផ្អែម (ពោតក្រហម) ដែលដាំនៅប៉ៃលិន សាច់ខ្ចីល្អ មិនប្រើគីមីដូចប្រទេសជិតខាងទេ។ ប៉ុន្តែគ្មានទីផ្សារនៅក្នុងស្រុកទេ ស្រុកថៃអោយតំលៃថោកពេក ។ បើខ្ញុំយកមកលក់នៅភ្នំពេញ តើបងប្អូនជួយគាំទ្រ កសិផលខ្មែរ ដែរទេ? សូមជួយកសិករខ្មែររយើងផង បើមិនចឹងទេពួកយើងគ្មានកំលាំងដើរទៅមុខទៀតទេ។ សង្ឃឹមថាកម្ពុជាយើងនឹងមានទីផ្សារកសិកម្មល្អដូចគេដែរ ព្រោះយើងជាប្រទេសដែលពឹងផ្អែកលើកសិកម្ម។ សូមអរគុណ បងប្អូនទាំងអស់គ្នា"។ 

    ការអំពាវនាវរបស់ឌុច លីដា បានធ្វើឱ្យមជ្ឈមដ្ឋានអ្នកលេង Facebook មានការចាប់អារម្មណ៍ ជាពិសេសអាណិតទៅដល់កសិករ ដែលពឹងតែលើដីកសិកម្ម ខំដាំដំណាំស្ទើរស្លាប់ស្ទើររស់បែរជារកទីផ្សារលក់អត់ចេញ។ មានអ្នកបញ្ចេញមតិខ្លះនិយាយថា សង្ឃឹមថារដ្ឋាភិបាលជួយដោះស្រាយបញ្ហានេះបានឆាប់ៗ៕ 

adverise with khmeread

មតិយោបល់