adverise with khmeread Rihanna

Drake និយាយថា លួចស្រឡាញ់ Rihanna តាំងពីខ្លួននៅអាយុ២២ឆ្នាំ

          តារាចម្រៀងរែបកាណាដា Drake ស្ទើរតែធ្វើ​ឲ្យ​ភ្ញៀវដែល​មា​ន​វត្តមាន Madison Square Garden ស្រក់ទឹកភ្នែក​ខណៈ​ពេល​លោកប្រគល់ពាន​ Michael Jackson Vanguard Award ដល់តារា​ចម្រៀងប៉ប់ Rihanna ហើយ​បាន​ប្រកាស​ថា លោកស្រឡាញ់​តារា​ចម្រៀងរូបនេះ។

          Drake ដែល​ស្លៀកពាក់​សម្លៀកបំពាក់​អាវធំពណ៌ខ្មៅ​និង​ចងក្រវ៉ាត់ក​ផង​នោះ បាន​កោត​សរសើរ​តារា​ចម្រៀង​ស្រីរូបនេះ អំឡុង​ពេល​ថ្លែងសុន្ទរកថា​ ​ដ៏រំ​ជួល​ចិត្ត​របស់​លោក។

          Drake បាន​ប្រាប់​ទស្សនិកជន​ថា ពួកគេ​ធ្លាប់ជួប​គ្នាកាលពី​រយៈ​ពេល​១១​ឆ្នាំ​មុនហើយ​បាន​សារភាព​ថា ខ្លួន​បាន​បាក់ចិត្ត​ស្រឡាញ់ Rihanna តាំងពី​ពេល​នោះមក។

          Drake បានបន្តថា “​នាងគឺមនុស្ស​ម្នាក់ ដែល​ខ្ញុំ​ចាប់ចិត្តស្រឡាញ់​តាំងពី​ខ្ញុំ​មាន​អាយុ​២២​ឆ្នាំ​។ នាងគឺជាមិត្តម្នាក់ក្នុងចំណោម​មិត្តជិតស្និទ្ធ​របស់ខ្ញុំក្នុងពិភព​លោក”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់