adverise with khmeread 1

ប្រិយមិត្ត Wolves ម្នាក់លេងស្ទីលលោតពីលើហ្វូងមនុស្សសង្ឃឹមគួរជួយចាប់ មានអីឆ្អល់ស្ទើរស្លាប់ស្ទើររស់

    ​នេះ​គឺជា​អំឡុងពេល​មួយ​ដែល​ប្រិយមិត្ត​របស់​ក្រុម Wolverhampton Wanderers លោត​បោះ​ខ្លួន​មកលើ​ហ្វូង​ទស្សនិកជន​ខុស​បច្ចេកទេស​ឆ្អល់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​។

​    ​អំឡុង​ពេលដែល Wolves វាយបក​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-១ មកវិញ​ទៅលើ​ម្ចាស់ផ្ទះ Birmingham ដែល​បានធ្វើការ​នាំមុខ​ពួកគេ​នៅ​តង់​ទីមួយ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ប្រិយមិត្ត​ម្នាក់​ស្រាប់តែ​កើតមាន​អារម្មណ៍​ថា ខ្លួនឯង​កំពុង​នៅ​ចុង​កំពូល​ពិភពលោក​អ៊ីចឹង​។​

​    ​បុរស​នេះ​បាន​ឡើង​ទំ​ពីលើ​ជញ្ជាំង​បន្ទប់ទឹក​កីឡដ្ឋាន​ហើយ​លោត​មកលើ​ហ្វូង​អ្នកគាំទ្រ​ដទៃទៀត ដោយ​សង្ឃឹម​ពួកគេ​ជួយ​ទ្រ ប៉ុន្តែ​ពួកគេ​មិនបាន​ចាំ​ទ្រ​នោះទេ​។​

​    ​ឧប្បទ្ទវហេតុ​មួយ​នេះ​ត្រូវបាន​បង្ហោះ​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម ហើយ​វា​ប្រហែលជា​សុបិន​ដ៏​អាក្រក់​សម្រាប់​គាត់​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី​ក្រុម​សំណព្វ​របស់គាត់​ក៏បាន​ធ្វើដំណើរ​ទៅផ្ទះ​វិញ​ជាមួយនឹង​បី​ពិន្ទុ​ក្នុង​ដៃ​ទៅ ដូច្នេះ​វា​មិនមែនជា​រឿង​គួរ​ស្តាយស្រណោះ​អ្វី​នោះដែរ​ត្រឹម​លោត​ខុស​បច្ចេកទេស​ប៉ុន​ហ្នឹង​៕

 

adverise with khmeread
ប្រភព៖ The Sun, Joe,

មតិយោបល់