adverise with khmeread 1

ចឹងតើបានជាសម្បូរចោរ!!! ចាប់បានក្រុមចោរប្លន់៤នាក់ពេលយប់...ព្រឹកឡើងចុះឆែកឆេរហាងបញ្ចាំអត់ច្បាប់២កន្លែងដកហូតម៉ូតូ៤២គ្រឿង(មានវីដេអូ)

    ​ភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌឫស្សីកែវ និងមានការអនុញ្ញាតពីព្រះរាជ អាជ្ញាផងនោះ បានចុះឆែកឆេរហាងបញ្ចាំ ដែលអត់យីហោ និងគ្មានច្បាប់ចំនួន២ទីតាំងជាប់គ្នា ដកហូតម៉ូតូសរុប ចំនួន៤២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋានខណ្ឌ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារ និងឃាត់បានម្ចាស់ហាងបញ្ចាំម្នាក់។ ​​​​​​

    ប្រតិបត្តិការបង្ក្រាបហាងបញ្ចាំនេះ គឺធ្វើឡើងនៅវេលាម៉ោងព្រឹកថ្ងៃទី៣០ ខែសីហានេះ ត្រង់ចំណុចផ្លូវលេខ១០៣ ជិតវត្តទួលសង្កែ ភូមិបាក់ទូកសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនក្រុមចោរប្លន់ចំនួន៤នាក់កាលពីយប់មិញ។
 ​​​​
    ប៉ូលិសបន្តថា ហាងបញ្ចាំម៉ូតូទាំង២ខាងលើនេះគឺគ្មានយីហោ ទំនងជាគ្មានច្បាប់អនុញ្ញាតនោះទេ។ ក្រុមចោរប្លន់ទាំង៤នាក់បានសារភាពថាពេលខ្លួនប្លន់ម៉ូតូបានគឺយក មកបញ្ចាំនៅហាងខាងលើ។ ​​​​​​​​​

    គួររំលឹកថា ក្រុមចោរប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ចំនួន៤នាក់ និងជនសង្ស័យប្រុសស្រីជាច្រើន​នាក់ផ្សេងទៀតត្រូវបានកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ ចុះបង្ក្រាបបានទាំងកណ្តាលយប់ បន្ទាប់ពីពួកគេបាន​ធ្វើ​សកម្មភាព​ភ្ជង់ប្លន់នារីម្នាក់បានសម្រេចដោយ​យក​អស់ គ្រឿងអលង្ការអស់មួយចំនួន។

    កិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ខាងក្រោយរោងចក្រឆេះក្បែររង្វង់មូលកាំកូស៊ីធី ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

    ជនសង្ស័យដែលឃាត់ខ្លួនបានដំបូងឈ្មោះ ខុន​ សុខជាតិ ភេទប្រុស អាយុ១៨ឆ្នាំ​ មុខរបរ និងទី​លំ​នៅ​មិន​ពិតប្រាកដ ទី២ឈ្មោះ សិទ្ធ​ មុខរបនិងទីលំនៅមិនពិតប្រកដ ហើយដកហូត​ដាវសាំ​ម៉ូរៃ​មួយដើម​ និងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១១០​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ 1FJ-9593។

    បើតាមសម្តីរៀបរាប់ពីនារីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ​នៅមុនពេលកើត​ហេតុ​រូប​នាងបានចេញពីខួបកំណើតមិត្តភក្តិនៅក្លឹបម៉ារិន​  បន្ទាប់ចប់កម្មវិធីរូបនាង​បានជិះម៉ូតូធូដេមួយគ្រឿង​ធ្វើដំណើរត្រលប់ទៅផ្ទះវិញ។

    ខណៈមកដល់ចំនុចមុខរោងចក្រមួយកន្លែង​ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី​រូបបនាង​ បានឈប់ម៉ូតូនិយាយទូរស័ព្ទភ្លាមនោះស្រាប់តែមានជនសង្ស័យមានគ្នា ចំនួន៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ ប្រដាប់ដោយដាវសាម៉ូរ៉ៃដកមកភ្ជង់ក គំរាមកាប់បើហ៊ានស្រែក ហើយបានធ្វើសកម្មភាពប្លន់​យក​ទូរស័ព្ទអាហ្វូនមួយគ្រឿង និងទូរស័ព្ទចុចពិល ថែមទាំងខ្សែកមួយខ្សែទៀត។

    សមត្ថកិច្ចបានឱ្យដឹងថា នៅពេលក្រុមចោរប្លន់ធ្វើសកម្មភាពហើយ ភា្លមនោះក៏បាន​ជួបនឹង​កម្លាំង​កំពុងល្បាតនៅក្នុងមូលដ្ឋាននិងបានធ្វើការដេញចាប់ក្រុមជនសង្ស័យតែម្តង ដោយពេលនោះ​ចាប់​បានភ្លាមៗចំនួន២នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់ និងដកហូតបានដាវសាម៉ូរ៉ៃធ្វើ​សកម្មភាព​១ដើម ម៉ូតូ១គ្រឿង។

    បន្ទាប់ពីធ្វើការសួរនាំជនសង្ស័យទាំង២​ បានសារភាពថា ខ្លួនបានធ្វើ​សកម្មភាពប្លន់មក​លើនារីរងគ្រោះពិតប្រាកដមែន និងបានប្រាប់ពីទីតាំងដែលពួកគេសំងំ​លាក់ខ្លួន​ជារៀង​រាល់ថ្ងៃ។

    ​ដោយទទួលបានពត៌មានភ្លាមនោះ លោក ទៀង ច័ន្ទសា អធិការនគរបាលខណ្ឌឬស្សីកែវ បាន​ដឹកនាំបញ្ជាកម្លាំង ដោយផ្ទាល់ចុះធ្វើការបង្ក្រាបជាក់ស្តែងដល់ទីតាំងខាងលើ និងឃាត់ខ្លួនបាន​ក្រុម​ជន​ដៃដ​ល់ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់២នាក់ទៀតដកហូតបានរថយន្តម៉ាកឡង់​គ្រីស័រមួយគ្រឿង​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2F-5777 និងដាវសាម៉ូរ៉ៃជាច្រើនដើមនៅក្នុងរថយន្ត និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាច្រើននាក់ផ្សេងទៀតផងដែរ។

    ​ក្រោយមកជនសង្ស័យដែលឃាត់ខ្លួនបានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់ជា ច្រើនលើកច្រើនសារ។ នៅពេលប្លន់ម៉ូតូ បានគឺយកមកបញ្ចាំនៅទីតាំងក្បែរវត្តទួលសង្កែ។ លុះព្រឹកឡើងសមត្ថកិច្ចចុះឆែកឆេរ និងដកហូតម៉ូតូ ចំនួន៤២គ្រឿង យកមករក្សាទុកនៅអធិការ ដ្ឋានដើម្បីពិនិត្យឯកសារតែម្តង។ ​​​​​​​​​

    កន្លងមកមជ្ឈដ្ឋាន បានរិះគន់ចំពោះចំណាត់ការសមត្ថកិច្ចក្នុងការ បង្ក្រាបហាងទទួលបញ្ចាំខុសច្បាប់ និងហាងបញ្ចាំមានច្បាប់តែលួចលាក់ប្រព្រឹត្តបទល្មើសទទួលផលចោរកម្ម ដោយទទួលបញ្ចាំពុំយកលិខិតស្នាមអ្វីទាំងអស់។

    ទង្វើនេះហើយ ដែលបង្កឱ្យមានអំពើប្លន់កើនឡើងនៅក្នុងរាជធានីភ្នំពេញ ព្រោះចោរដែលលួចឬប្លន់ម៉ូតូបាន ហើយគឺមានអ្នកចាំទទួលទិញ និងទទួលយកដោយពុំមានឯកសារ​៕


 

adverise with khmeread

មតិយោបល់