adverise with khmeread 0

ខ្សែប្រយុទ្ធនេះលោតរឡាតយ៉ាងស្អាតកញ្ឆក់បាល់ពីអ្នកចាំទី​ រួចស៊ុតចូលយ៉ាងស្អាតតែអាជ្ញាកណ្តាលអត់ឱ្យចូល

    ​ក្រុមមន្ត្រី​កាត់សេចក្តី​ក្នុងការ​ប្រកួត​បាល់ទាត់​ប្រចាំ​វិទ្យាល័យ​មួយ​នេះ​ក្នុង​រដ្ឋ Colorado សហរដ្ឋអាមេរិក​សម​នឹង​ទទួល​ការរិះគន់​ណាស់​។​

​    ​Dylan Prichett-Ettner ដែល​លេង​ឱ្យ​ក្រុម Columbine Rebels បានបង្ហាញ​ពី​ជំនាញ​មិន​ចាញ់​អត្ត​ព​លិ​ក​កីឡាករ​កាយសម្ព័ន្ធ​កីឡា​អូឡាំពិក​ឡើយ ខណៈដែល​គាត់​បាន​ហក់រ​ឡា​ត​រំលង​អ្នកចាំទី ហើយ​បាន​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​មួយ​គ្រាប់​ក្នុងជំនួប​ជាមួយ​ក្រុម ThunderRidge Grizzlies កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។​

​    ​គាត់​គួរតែ​អាច​ទទួលបាន​នូវ​ការកោតសរសើរ​ហើយ​ថែមទាំង​សម​នឹង​ទទួលបាន​ការតែងតាំង​ជា​បេក្ខជន​ដណ្តើមពាន​រង្វាន់​គ្រាប់​បាល់​ល្អ​ដាច់​គេ​ហៅថា FIFA Puskas Award ទៀតផង ប៉ុន្តែ​ជំនួស​មកវិញ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​មួយ​នេះ​បែរជា​ត្រូវ​បំផ្លាញ​ទៅវិញ ដោយ​អ​ជ្ញា​កណ្តាល​ខ្សែបន្ទាត់​សម្រេចចិត្ត​កាត់សេចក្តី​បាល់​នេះ​ជា​បាល់ Offside ទៅវិញ​។​

​    ​ទោះជា​យ៉ាងណាក្តី​យើង​ក៏​នឹងមាន​ការសោកស្តាយ​ផងដែរ​សម្រាប់​តារាបាល់ទាត់​ប្រចាំ​វិទ្យាល័យ​រូបនេះ ដែល​គ្រាប់​បាល់​មួយ​គ្រាប់​នេះ​ពិតជា​អស្ចារ្យ​ដែល​យើង​មិន​ធ្លាប់​បានឃើញ​ពីមុនមក​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ bleacherreport

មតិយោបល់