adverise with khmeread 1

Real Madrid កំពុងពិចារណាឱ្យ Spurs ខ្ជីជើង Isco ហើយ Atl. Madrid ឯណោះវិញចង់បាន Morata

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​អធិរាជ​ស Real Madrid លោក Zinedine Zidane ត្រូវបាន​គេ​រាយការណ៍​ថា​បាន​បើក​ចំហរទ្វារ​សម្រាប់ Tottenham Hotspur ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ផ្ទេរ​យក Isco ខណៈដែល​ដៃគូ​ប្រជែង​រួម​តំបន់ Atletico Madrid បាន​ព្យាយាម​ចុះហត្ថលេខា​ទិញ Alvaro Morata សម្រាប់​តម្លៃ​ខ្លួន ៦០​លាន​ផោន ប៉ុន្តែ​ត្រូវបាន​បដិសេធ​។​

​    ​សកម្មភាព​ដោះដូរ​របស់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​ត្រូវបាន​បញ្ចប់ ខណៈដែល​មិនមាន​ការរំពឹងទុក​ថា​នឹងមាន​ការដោះដូរ​ណាមួយ​កើតឡើង​ទៀត​នោះឡើយ នៅមុន​ពេលដែល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ​ត្រូវ​បញ្ចប់​ប៉ុន្តែ​កីឡាករ​របស់​ពួកគេ​អាច​នៅតែ​ចាក​ចេញពី​ក្លឹប​បាន​នៅ​ថ្ងៃ​ខាងមុខនេះ​ដដែល​។​

​    ​យោងតាម​វេ​ប​សាយ Marca របស់​អេ​ស្ប៉ា​ញ Isco គឺជា​កីឡាករ​ម្នាក់ ដែលមាន​ពាក្យ​ចចាមអារ៉ាម​ផ្សាភ្ជាប់​ជាមួយ Spurs ដែល​បាន​បង្ហាញខ្លួន​នៅឯ​ចុង​សប្តាហ៍​មុននេះ​។​

​    ​សេចក្តីរាយការណ៍​មួយ​បាន​បញ្ជាក់ថា Zidane បាន​បដិសេធ​ការចាកចេញ​របស់ James Rodriguez ប៉ុន្តែ​មិនបាន​ធ្វើ​រឿង​ស្រដៀង​គ្នា​នឹង​នេះ​សម្រាប់ Isco ឡើយ​។ Tottenham ចង់បាន​ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នៅលើ​កិច្ចព្រមព្រៀង​ខ្ចី​ជើង ដែល​អាច​ដោះស្រាយ​បញ្ហាលំបាក​មួយចំនួន ខណៈដែល​គាត់​នៅសល់​រយៈពេល​ពីរ​ឆ្នាំ​ទៀត​នៅលើ​កុងត្រា​ជាមួយ​ក្លឹប ហើយ​តម្លៃ​ខ្លួន​របស់គាត់​នៅលើ​ទីផ្សារ​អាច​នឹង​ធ្លាក់ចុះ​នៅ​រដូវក្តៅ​ក្រោយ​ក្នុង​តំបន់​អឺរ៉ុប ដោយសារតែ​បញ្ហា​ដែល​កើតឡើង​នេះ​៕

adverise with khmeread
ប្រភព៖ Bleacherreport

មតិយោបល់