1

កាប់ប្រហារគ្នា២លើកនៅខណ្ឌពោធិ៍សែនជ័យរបួសធ្ងន់២នាក់ឃាត់ម្នាក់

    ភ្នំពេញ ៖ មាន​ករណី​វ៉ៃតប់ និង កាប់​ប្រហារ​គ្នា​យ៉ាង​សាហាវ​ដូច​ក្នុង​រឿង​ចិន​ហុងកុង កើតឡើង​២​លើក​នៅ​ទឹកដី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដាច់ដោយឡែក​ពីគ្នា បណ្តាល​ឲ្យ​មនុស្ស​របួស​២​នាក់ ក្នុងនោះ​មួយ​ករណី​ជនបង្ក​រត់​អស់​និង​មួយ​ករណី​ទៀត​ចាប់ខ្លួនបាន​ម្នាក់ ។​

    ១-​ក្រុមក្មេងស្ទាវ​ប្រមាណ​១០​នាក់ ជិះ​ម៉ូតូ​៥​គ្រឿង ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ និង​កាំបិត​គ្រប់​ដៃ​បាននាំគ្នា​ជិះ​ម៉ូតូ​ទៅ កាប់​កូន​ម្ចាស់​ហាង​កាហ្វេ Honey Milk ស្ថិតនៅ​ផ្ទះជួល ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្តាល​ឲ្យ​រយះ​ក្បាល​ដេរ​១០​ថ្នេរ​កាលពី​វេលា​ម៉ោង​៣​កន្លះ​ល្ងាច​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​ហើយ​នាំគ្នា​រត់​អស់ ។​

   ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មិនទាន់​ដឹង​មូលហេតុ​ពិតប្រាកដ​ក្នុង​អំពើ​កាប់​ប្រហារ​ដ៏​សាហាវ​បែបនេះ​ទេ ប៉ុន្តែ​គឺជា​រឿង​គំនុំ​។ ដំបូង​ខណ​:​ជនរងគ្រោះ​ជា​ម្ចាស់​ហាង និង​មិត្តភក្តិ ៤-៥ នាក់ កំពុង​អង្គុយ​ផឹក​កាហ្វេ ស្រាប់តែ​ក្រុមក្មេងស្ទាវ ១០​នាក់ ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ​និង​កាំបិត​ប៊័​ង​តោ​គ្រប់​ដៃ ជិះ​ម៉ូតូ​៥​គ្រឿង​មក​កាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ភ័យខ្លាច​យ៉ាងខ្លាំង​។

    ពេលនោះ ជនរងគ្រោះ​មួយចំនួន​បានរ​ត់ទៅ​ជាន់​លើ នៅសល់តែ​ម្តាយ ជនរងគ្រោះ​នៅ​ខាងក្នុង ស្រាប់តែ​ក្រុម​បង្ក​បម្រុង​កាប់ ក៏ត្រូវ​កូនរង និង​ជួយ​ទើប​ដាច់រយះ​ក្បាល​។​ជនរងគ្រោះ​ឈ្មោះ​អ៊ូ សុខ​ហេង ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរ​វ​បុគ្គលិក​ក្រុមហ៊ុន​ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ​។​

     ប៉ូលិស​បន្តថា ក្រៅពី​របួស ក្រុម​បង្ក​ក៏បាន​កាប់​ម៉ូតូ​ខូច​អស់​៤​គ្រឿង គឺ​ម៉ាក​ហុងដា​សេ​១១០​មួយគ្រឿង​,​ម៉ូតូ​ហុងដា​សេ​១២៥​ពីរ​គ្រឿង​និង​ម៉ូតូ​ម៉ាក​BST​មួយគ្រឿង រួច​ពួកវា​យក​ស្លាក​លេខ​២​ទៅ​បាត់​។

    ក្រោយ​កើតហេតុ​កម្លាំង​សមត្ថកិច្ច ជាច្រើន​នាក់ បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​និង​តាម​ចាប់​ជនបង្ក​ទាំងនោះ​។​

    ២-​ម៉ោង​៩​និង​៥០​នាទី យប់​ថ្ងៃទី​៥ មករា ឆ្នាំ​២០១៦ ចំណុច​មុខ​ក្លោង​ទ្រ​វា​វត្ត​តាំងក្រសាំង ផ្លូវ​បេ​តុ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប មាន​ករណី​ហិង្សា បង្កដោយ​ជនល្មើស​៣​នាក់ ស៊ីវិល មធ្យោបាយ​រ៊ឺ​ម៉ក​កង់ ៣​គ្រឿង​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ជនល្មើស​ម្នាក់​ឈ្មោះ​មាន សំបូរ ភេទ​ប្រុស​៣៦​ឆ្នាំ មុខរបរ​រត់​រ៉ឺម៉ក់​កង់​បី ស្ទាក់​នៅផ្ទះ​ជួល ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​និង​បក្ខពួក​៧​នាក់​គេចខ្លួនបាត់​។ ដកហូត​ម៉ូតូ​កង​បី​១​គ្រឿង​ពណ៌​លឿង​គ្មាន​ស្លាក​លេខ និង វិទ្យុទាក់ទង​០១​គ្រឿង GP 300 ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ​មិន រិទ្ធី ប្រុស ៣២​ឆ្នាំ មុខរបរ​ជាងកាត់សក់ ស្នាក់​ផ្ទះជួល ភូមិ​ក្បាលដំរី សង្កាត់​កា​កាប របួសធ្ងន់ ត្រូវ​ជនល្មើស​យក​វត្ថុ​រឹង​វាយ របួស​ដេរ​១៩​ថ្នេរ​កំពុង​ព្យាបាល​នៅ​គ្លី​និ​ច​សម​វុទ្ធី​។​

    ប៉ូលិស​និយាយថា មុនពេល​កើតហេតុ មាន​រថយន្ត​១​គ្រឿង​ថយក្រោយ មក​ប៉ះ​នឹង​រ៉ឺម៉ក់​ហើយ​មាន​ជ​ម្លេះ​ពាក្យសម្តី​គ្នា​ហើយ​វ៉ៃតប់​នុង​វាយ​នឹង​របស់​រឹង​បណ្ដាល ឲ្យ​មាន​របួស​រយះ​ក្បាល​ដេរ​១៩​ថ្នេរ​។ ប​ច្ច​ប្បន្ន​ឃាត់​នៅ​ខណ្ឌ​៕​

មតិយោបល់