adverise with khmeread Unnamed %281%29

ឃាត់ស្រីស្អាតម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់បឹងកក់ទី២

    ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យជាស្រីស្អាតម្នាក់ជាក់ស្តែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត នៅប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០១ ភូមិ ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក
កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។

    ប៉ូលិសជនសង្ស័យឈ្មោះ សូ ម៉ូលីនី ហៅ លី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាដក ស្នាក់ផ្ទះ ជួលគ្មានលេខ ផ្លូវរថភ្លើងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ប្រតិបត្តិការនេះប៉ូលិសដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា ០៥កញ្ចប់តូច សង្ស័យជាគ្រឿងញៀន និងកាបូបស្ពាយពណ៌ខ្មៅម៉ាក Boshijie ចំនួន០១។ 

    បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌទួល​គោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់