adverise with khmeread Maxresdefault

Chelsea នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Marcos Alonso

          ក្លឹប Chelsea ​ជិត​នឹង​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរកីឡាករ Marcos Alonso ពី​ក្លឹប Fiorentina ហើយដោយក្លឹបអ៊ីតាលីនេះបានទាម​ទារ​២៥​លាន​ផោន​។

          ក្លឹប Fiorentina​ ដឹងថា ក្លឹប​ Chelsea ​អន្ទះ​សា​រចង់ស្វែង​រក​ខ្សែ​ការ​ពារ​បន្ថែមដូច្នេះ Chelsea នឹងបង្ខំចិត្ត​ចំណាយប្រាក់​ច្រើនជាង​តម្លៃពិត​របស់​កីឡាក​រ​វ័យ២៥​រូបនេះ​នៅពេល​ទីផ្សារទិញដូរកីឡាករ​ជិតបិទទ្វា។

          ​ការទិញ​ Alonso អាចនឹងធ្វើ​ឲ្យ​លោក Antonio Conte ប្តូរខ្សែការ​ពារ Cesar Azpilicueta មក​លេងនៅ​ស្លាបស្តាំ​ ប្រសិន​ចាំបាច់ ហើយលោក Conte នៅ​តែ​ចង់​បាន​ខ្សែ​ការ​ពារ​កណ្តាល​និង​ខ្សែបម្រើ​ម្នាក់ទៀត៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់