adverise with khmeread 1

Joe Hart ចាកចេញពីជម្រើសជាតិអង់គ្លេស ដើម្បីបំពេញកិច្ចព្រមព្រៀងខ្ចីជើងទៅកាន់ក្លឹប Torino

    ​Joe Hart ត្រូវបាន​ផ្តល់​សិទ្ធិ​អនុញ្ញាត​ចាកចេញ​ពី​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ក្នុង​គោលបំណង​បញ្ចប់​កិច្ចព្រមព្រៀង​ខ្ជី​ជើង​ទៅកាន់​ក្លឹប Torino ប្រទេស​អ៊ីតាលី​។​

​    ​អ្នកចាំទី​វ័យ ២៩​ឆ្នាំ​រូបនេះ បាន​ប្រាប់​ទៅដល់​ក្លឹប​មេឃ​ខៀវ Manchester City ថា​គាត់​មានបំណង​ចង់​លេង​ជា​លក្ខណៈ​ខ្ចី​ជើង​នៅ​ទីក្រុង​តួ​រី​ន បន្ទាប់ពី Sunderland លែងមាន​ចំណាប់អារម្មណ៍​លើ​រូបគេ​។​

​    ​យន្តហោះ​ផ្ទាល់ខ្លួន​របស់​ក្លឹប Torino នឹងធ្វើ​ដំណើរ​មក​ទទួល Hart ពី​ទីក្រុង Manchester នៅ​ថ្ងៃ​អង្គារ​នេះ ខណៈដែល​ក្រុម​អ៊ីតាលី​មួយ​នេះ​បាន​យល់ព្រម​ផ្តល់ប្រាក់​ឈ្នួល​ដល់​គាត់​ចំនួន ៥៥.០០០​ផោន​នៃ​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​របស់គាត់​បច្ចុប្បន្ន​ដែលមាន​តម្លៃ ១៣៥.០០០​ផោន​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់