adverise with khmeread Nasri

Samir Nasri អាចនឹងចាកចេញពី Manchester City

          កីឡាករ​ Samir Nasri សារភាព​ថា ខ្លួន​កំពុង​ពិចារណា​អំពី​អនាគតហើយ​ថា ខ្លួន​អាចនឹងចាក​ចេញពី​ក្លឹប Man City ។ Nasri កំពុង​ពិចារណា​ពីជម្រើស​ដោយសារតែ​គ្មាន​ឱកាស​បង្ហាញ​សមត្ថភាព​នៅ​ City ហើយ​ប្តូរចូលឲ្យ​លេងជា​ឋានៈជា​កីឡាក​រ​បម្រុង​អំឡុង​ពេល​ឈ្នះ​ក្រុម West Ham ៣-១។​​

          នេះគឺជា​លើក​ទី​១​ហើយ ដែល​លោក Pep Guardiola សម្រេចចិត្ត​ដាក់ឲ្យ​Nasri លេងក្នុងក្រុម​ជម្រើស​របស់​លោក។ កីឡាក​រសញ្ជាតិបារាំង​រូបនេះបាន​ផ្ទេរពី​ Arsenal ក្នុងតម្លៃ​២៤​លាន​ផោ​ន​កាលពី៥​ឆ្នាំមុន​។

          កីឡាក​រ វ័យ២៩ឆ្នាំ​រូបនេះ បាននិយាយថា​ “មាន​ការ​ប៉ាន់ប្រមាណច្រើន។ មាន​រឿងខ្លះពិត ហើយ​រឿង​ខ្លះទៀតមិនពិត​ទេ។ ប៉ុន្តែ​ខ្ញុំបាន​និយាយហើយថា អ្វីៗ​អាស្រ័យ​លើ​ការ​គិត​របស់​យើង​ និង​បំណងរបស់យើង។ ដូច្នេះយើង​នឹងចាំ​មើលថា គេធ្វើអ្វី”៕

adverise with khmeread

មតិយោបល់