adverise with khmeread Man holds iphone 6 in

អ្នក​ប្រើ iPhone 6 និង 6 Plus ប្តឹង Apple ទាក់ទិន​នឹង​បញ្ហា TouchScreen

    ​ក្រុមហ៊ុន Apple Inc ត្រូវបាន​ប្ដឹង​ដោយ​ម្ចាស់ iPhone 6 និង 6 Plus ដោយ​និយាយថា​ការ​រចនា​របស់​ទូរស័ព្ទ បណ្ដាលឱ្យមាន​បញ្ហា​ដល់ TouchScreen ពិបាក​អូស​ជួន​គាំង​ជួន​អត់​គាំ​ទ និង​ជួនកាល​តេ​មក​ទទួល​មិនកើត​។​

​    ​យោងតាម​ពាក្យបណ្ដឹង​មួយ​ដាក់​ប្ដឹង​កាលពី​ថ្ងៃ​សៅរ៍ ក្រុមហ៊ុន Apple បានដឹង​បញ្ហា​នេះ​ជា​យូរ​មកហើយ ជាពិសេស​នៅពេល​របា​ពណ៌​ប្រផេះ​រំលេច​ឡើង​នៅ​ខាងលើ​នៃ Screen ទូរស័ព្ទ ប៉ុន្ដែ​ពួកគេ​មិន​ព្រម​ជួសជុល​បញ្ហា​នេះ​ទេ​។​

​    ​អ្នកដាក់ពាក្យ​ប្ដឹង​បាន​ភ្ជាប់​បញ្ហា​នោះ​ទៅ​ជាមួយនឹង​ពាក្យបណ្ដឹង​ទៅ​ក្រុមហ៊ុន Apple ដែល​មិន​ប្រើ​ស្រទាប់​លោហៈ​ការពារ​ដើម្បី​ការពារ​ផ្នែក​ពាក់ព័ន្ធ​នៅលើ​ទូរស័ព្ទ​ដូច​ទូរស័ព្ទ iPhone 5 នោះទេ​។​

​    ​យ៉ាងណាមិញ ក្រុមហ៊ុន Apple មិនទាន់មាន​ការឆ្លើយ​តប​នឹង​សំណើ​នេះ​នៅឡើយ​ទេ​៕

adverise with khmeread

មតិយោបល់