adverise with khmeread 14172042 284411028606684 2134821685 n

ឃាត់បុរសរើសអេតចាយម្នាក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនបីកញ្ចប់តូចនៅស្ទឹងមានជ័យ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌមានជ័យឃាត់ខ្លួនកាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០១៦ វេលាម៉ោង២ និង៣០នាទី រសៀល​នៅចំណុច​ ក្នុងបន្ទប់ជួលគ្មានលេខ ផ្លូវ​លំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ពាក់ព័ន្ធជួញដូរគ្រឿងញៀន។

    ប៉ូលិសនិយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បានចុះ​ពិនិត្យ​រដ្ឋបាលតាមផ្ទះជួល​​ ក៏បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពីបទជួញដូរដោយ​ខុស​ច្បាប់នូវ​សារ​ធាតុ​ញៀន ឈ្មោះ សុង រិទ្ធី ហៅអាស្វិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់​នៅបន្ទប់ជួលគ្មានលេខ ផ្លូវ​លំ ភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្នុងនោះ​ប៉ូលិសបា​ន​ដកហូតវត្ថុតាងមាន៖ ក្រាម​ពណ៌ស​​ថ្លាចំនួន ០៣ កញ្ចប់ថង់តូច និង ដែកកេះ០១។​ បច្ចុប្បន្នបានបញ្ជូនទៅខចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់