adverise with khmeread 1

​អឺរ៉ុប​ព្រួយបារម្ភ​ភ្នំភ្លើង​ដ៏​ធំ​នៅ​អ៊ី​ស្លង់​ផ្ទុះឡើង ខណៈ​រញ្ជួយ​ដី​ពីរ​វាយប្រហារ​ចំ​ភ្នំ​នេះ​

​    ​ការិយាល័យ​ឧតុនិយមវិទ្យា​អ៊ី​ស្លង់​និយាយថា គ្រោះ​រញ្ជួយ​ផែនដី​ចំនួន​ពីរ​ករណី​បាន​អង្រួន​ភ្នំភ្លើង Katla ជា​ភ្នំភ្លើង​ធំជាងគេ​នៅក្នុង​ប្រទេស​។ ការរញ្ជួយ​នេះ​មាន​កម្រិត ៤,២ និង ៤,៥ រិ​ច្ឆ​ទ័​រ​។​

​    ​លោក Gunnar Gudmundsson ជា​អ្នកសិក្សា​ខាង​រញ្ជួយ​ដី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា អាជ្ញាធរ​កំពុង​តាមដាន​ស្ថានការណ៍ និង​ពណ៌​នាវា​ថា "​ខុសពី​ធម្មតា​បន្តិច​" ប៉ុន្តែ​បាន​និយាយថា គ្មាន​សញ្ញា​នៃ​ការផ្ទុះ​ឡើង​ណាមួយ​ឡើយ​។ លោក​ក៏បាន​និយាយថា ប្រជាជន​នៅ​ទី​នោះបាន​រង់ចាំ​ការផ្ទុះ​អស់​រយៈពេល ៥០ ឆ្នាំ​ហើយ​។​

​    ​ដោយ​ដាក់ឈ្មោះ​តាម​ភ្នំភ្លើង​បិសាច Katla ភ្នំភ្លើង​នេះ​ជាធម្មតា​កម្រើក​ឡើង​រៀងរាល់ ៨០ ឆ្នាំ​ម្តង​ឬក៏​លើសពីនេះ ហើយ​ការផ្ទុះ​ជា​លើកចុងក្រោយ​របស់​វា​គឺ​នៅក្នុង​ឆ្នាំ ១៩១៨​។​

​    ​កាលពី​ខែមេសា ឆ្នាំ ២០១០ ភ្នំភ្លើង Eyjafjallajokul បាន​ផ្ទុះឡើង ដែល​ធ្វើឱ្យ​ជើងហោះហើរ​រាប់លាន​ត្រូវបាន​អាក់ខាន​ដោយសារ​ចំហាយ​ផេះ​របស់​វា​៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់