1

ប្រិយមិត្ត Man Utd ដែលស្អប់ Man City ដូចលាមក សុខចិត្តសាក់រូបក្លឹបទាំងពីរចូលគ្នាលើភ្លៅរបស់ខ្លួនដើម្បីរៃលុយជួយក្មេងម្នាក់ ដែលគាំទ្រ Man City

​    ​ចម្រៀង​មួយ​បទ​ដែល​តែងតែ​ច្រៀង​ជា​ញឹកញាប់​ដោយ​ប្រិយមិត្ត​របស់​បិសាច​ក្រហម Manchester United អាច​ប្រាប់​អ្នក​យ៉ាងច្បាស់​ថា​ពួកគេ​នឹងធ្វើ​អ្វី ជាជាង​ក្លាយខ្លួន​ទៅជា​ប្រិយមិត្ត​របស់​ក្រុម​មេឃ​ខៀវ Manchester City សូម្បី​មួយ​នាទី​។​

​    ​ប៉ុន្តែ​ពេលដែល​ប្រិយមិត្ត Man Utd លោក Dennis Hilton បានដឹងថា​កូនប្រុស​របស់​មិត្ត​ជិតស្និទ្ធ​របស់គាត់​មាន​ជំងឺមហារីក​ឈាម គាត់​មានការ​រីករាយ​ក្នុងការ​សច្ចា​ភក្តីភាព​ចំពោះ​ក្រុម​ប្រជែង​ទាំងពីរ​ក្នុង​ក្រុង Manchester របស់គាត់​ដោយ​សាក់​រូប​ក្លឹប​ទាំងពីរ​លាយ​បញ្ចូល​គ្នា​។​

​    ​យោងតាម​វេ​ប​សាយ Manchester Evening News បានឱ្យដឹងថា ក្នុងការ​ប៉ុនប៉ង​ដើម្បី​បង្កើន​មូលនិធិ​ដើម្បី​ជួយ​ក្មេងប្រុស​វ័យ ១០​ឆ្នាំ​ម្នាក់​ដែលមាន​ឈ្មោះថា Ben Anderson ប្រិយមិត្ត​បិសាច​ក្រហម​លោក Dennis បាន​សាក់​រូប​ឡូហ្គោ​ក្រុម​មេឃ​ខៀវ​នៅលើ​ជើង​របស់គាត់​។​

​    ​កូនប្រុស​របស់លោក Paul Anderson ដែលជា​ប្រិយមិត្ត​ម្នាក់​របស់​ក្រុម​មេឃ​ខៀវ​ដូច​ឪពុក​របស់ខ្លួន ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺមហារីក​កាលពី​ខែមីនា ហើយ​បច្ចុប្បន្ន​គាត់​កំពុងតែ​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​គីមី​។​

​    ​Ben ដែល​កំពុងមាន​ជំងឺ Cystic fibrosis មួយ​ប្រភេទ​ទៀត​ដែល​បណ្តាលឱ្យ​ខូច​សួត​ធ្ងន់ធ្ងរ និង​ប្រើប្រាស់​រទេះរុញ បាន​ប្រាប់​ទៅ​គ្រួសារ​របស់គាត់​ថា ពេលដែល​គាត់​មាន​ភាពប្រសើរ​ឡើងវិញ គាត់​ចង់​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ហ្សា​ម៉ា​អ៊ី​ក ឬ​ចា​ម៉ៃ​កា​៕

 

ប្រភព៖ Mirror

មតិយោបល់