adverise with khmeread 1

​បុរស​អាល្លឺម៉ង់​ចំណាយពេល​ទំនេរ​ផលិត​បាន​កង់​យក្ស ឥឡូវ​ត្រៀម​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក​

​    ​បុរស​អាល្លឺម៉ង់​ម្នាក់​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចូលក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness បន្ទាប់ពី​គាត់​បាន​ផលិត​កង់​មួយ​ដែល​គាត់​អះអាងថា ជា​កង់​ដែល​ធ្ងន់​ជាងគេ​ក្នុង​ពិភពលោក​។​

​    ​កង់​យក្ស ដែលមាន​ទម្ងន់​ជិត​មួយ​តោន​មួយគ្រឿង​នេះ គឺជា​ស្នាដៃ​របស់លោក Frank Dose វ័យ ៤៩ ឆ្នាំ ដែល​គាត់​ត្រូវតែ​ជិះ​ឱ្យបាន​យ៉ាងហោចណាស់ ៤៥៧,២ ម៉ែត្រ​ដើម្បី​ទទួលបាន​កំណត់ត្រា​ពិភពលោក​។​

​    ​លោក Frank ដែល​មកពី​ទីក្រុង Schacht-Audorf ក្បែរ​ព្រំដែន​ដា​ណឺ​ម៉ាក បាន​ផលិត​កង់​យក្ស​នេះ​ដោយ​ប្រើ​កម្ទេចកម្ទី​ដែក​សម្រាប់​តួកង់ និង​ប្រើ​កង់​ដ៏​ធំ​ចំនួន​ពីរ​ដែល​យក​ពី​គ្រឿងចក្រ​កសិកម្ម​។​

​    ​ប្រពន្ធ​របស់គាត់​គឺ​អ្នកស្រី Astrid ដែល​នឹង​ធ្វើជា​សាក្សី​នៅពេល​ប្តី​របស់គាត់​ត្រៀម​បំបែក​កំណត់ត្រា បាន​និយាយថា "​ខ្ញុំ​គិតថា កង់​របស់គាត់​ពិតជា​អស្ចារ្យ​។ ខ្ញុំ​ពិតជា​មាន​មោទនភាព និង​ពេញចិត្ត​នូវ​អ្វីដែល​គាត់​បានធ្វើ​"​។​

​    ​បច្ចុប្បន្ន កំណត់ត្រា​ជិះ​កង់​ធ្ងន់​ជាងគេ​គឺជា​របស់​ជនជាតិ​បែលហ្ស៊ិក​លោក Jeff Peeters ដែល​កង់​របស់គាត់​មាន​ទម្ងន់ ៨៦០ គីឡូក្រាម ដែល​ស្រាល​ជាងកង់​លោក Frank ដល់​ទៅ ៨០ គីឡូក្រាម​៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់