adverise with khmeread 12258 lcfp61

កូនស្រី​ពឹង​ម្តាយ​ឱ្យជួយ​យក​ប្រដាប់​គិត​លេខ​មក​សាលា​របស់​នាង តែ​ពេល​គាត់​ឆែក​ស្រាប់តែ​ឃើញ​របស់​ចម្លែក​

    ​កាលពី​ថ្ងៃទី ២៧ ខែសីហា ម្ដាយ​ឈ្មោះ Ashley មកពី​រដ្ឋ Texas ប្រទេស​អាមេរិក បាន​ឆ្លើយឆ្លង​គ្នា​ជាមួយ​កូនស្រី​នៅលើ​បណ្ដាញ​សង្គម Twitter​។ ម្ដាយ​នាង​បាន​រកឃើញ​ថ្នាំ​ពណ៌​ចម្រុះ​នៅពេល​កូនស្រី​វ័យ​ជំទង់​របស់គាត់​ពឹង​ឱ្យ​ផ្ញើ​ប្រដាប់​គិត​លេខទៅសាលារបស់​នាង​។ កូនស្រី​គាត់​សព្វថ្ងៃ​កំពុងស្នាក់នៅ​អគារ​ក្នុង​សាលារៀន​។ ខាងក្រោម​នេះ​គឺជា​សាច់រឿង ឆ្លើយតប​គ្នា​នៅក្នុង​បណ្ដាញ​សង្គម Twitter របស់​ពួកគេ​។​

​    ​កូន​៖ ម៉ាក់​អាច​ផ្ញើ​ប្រដាប់​គិត​លេខ​ពណ៌​ខ្មៅ​មក​ខ្ញុំ​បានទេ​។ Mj ត្រូវការ​វា​នៅ​ថ្ងៃ​សៅរ៍​នេះ​។​
​    ​ម្ដាយ​៖ ប្រាកដ​អត់ថា​ប្រដាប់​គិត​លេខ​នៅក្នុង​បន្ទប់​របស់​កូន​?
​    ​កូន​៖ ចា៎ នៅលើ​តុ​ធ្វើ​កិច្ចការ ឬ​ក្នុង​បន្ទប់​លេង​ហ្គេម ខ្ញុំ​អត់​ដឹង​ដែរ ប៉ាក់​ជួយ​ឆែក​មើល​តិច​ទៅ​។​
​    ​
​    ​ម្ដាយ​ផ្ញើ​រូបភាព​មួយ​សន្លឹក​ហើយ សរសេរថា​៖
​    ​- តើ​នេះ​ជា​អ្វី​? Ashley Carol ម៉ាក់​នឹងមិន​ឱ្យមាន​ថ្នាំញៀន​ក្នុងផ្ទះ​របស់​ម៉ាក់​ទេ​។ ឯង​ឆាប់​មក​ផ្ទះ​ជាបន្ទាន់​។ បន្តិចទៀត​មិនយូរ​ទេ ប៉ា​របស់​ឯង​មកដល់​ផ្ទះ​ពី​កាលីហ្វ័រ​ញ៉ា​ហើយ យើង​ត្រូវ​និយាយ​គ្នា​ឱ្យបាន​ច្បាស់​។ ពេល​នេះឯង​មិនត្រូវ​ទៅណា​ទេ ហើយ​ត្រូវ​មក​ផ្ទះ​ជាបន្ទាន់​។​

​    ​កូន​៖ Ahahaha! ម៉ាក់​វា​មិនមែនជា​ថ្នាំញៀន​ទេ ហាស​ហា​! យក​វា​ដាក់​ក្នុង​ទឹក​ទៅ​ម៉ាក់​។​
​    ​ម្ដាយ​៖ ហេតុ​អី​?
​    ​កូន​៖ គ្រាន់តែ​ធ្វើ​វា​ទៅ ហាស​ហា​!

​    ​ក្រោយមក​បន្តិច ម្ដាយ​ផ្ញើ​រូបភាព​មក​កូន ហើយ​និយាយថា​៖ មិន​អី​ទេ​ឯង​មិនបាច់​មក​ផ្ទះ​ទេ​។​

​    ​កូន​សើច​...
​    ​ម្ដាយ​និយាយ​៖ របស់​ច្រើនណាស់​នៅលើ​ផែនដី​នេះ ហេតុអ្វី​ឯង​មិន​ទិញ​។ តើ​ឯង​អាយុ ១៦ ឬក៏ ៧ ឆ្នាំ​?
​    ​កូន​៖ ខ្ញុំ​អត់​ខ្វល់​ទេ សំខាន់​ពួកវា​ឡូយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់