adverise with khmeread 1

ប៉ូលិសជាតិប្រកាសផ្អាកការអនុវត្តច្បាប់ចរាចរណ៍មួយរយ:

    ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ប៉ូលិស​ជាតិ​បានប្រកាស​តាមរយ​:​សារ​អេ​ឡិច​ត្រូ​និ​ច​ដែល​អ្នកសារព័ត៌មាន​ទទួលបាន​កាលពី​ល្ងាច​ថ្ងៃទី​៦​មករា​នេះ​ថា "​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​បទបញ្ជា​ថ្មី​ដោយបាន ជម្រាប​មក​ស្នងការ​ប៉ូលិស​រាជធានី ខេត្ត និង អធិការដ្ឋាន​ក្រុង ខណ្ឌ ស្រុក ឲ្យ​ផ្អាក​ត្រួតពិនិត្យ​មួយរយៈ​លើ​លិខិតស្នាម​យានយន្ត ដូចជា ៖ ប័ណ្ណបើកបរ ប័ណ្ណ​សំគាល់​ទោចក្រយានយន្ត វិ​ញ្ញាប​ន​ប័ត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង លិខិត​ធ្វើ​អាជីវកម្ម ចំពោះ​រថយន្ត​ដឹកជញ្ជូន រហូតដល់​មាន​បទបញ្ជា​ជាថ្មី "​។​
    លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​ប៉ូលិស​ជាតិ​បាន​បញ្ជា​ដល់​ស្នងការ​ប៉ូលិស​រាជធានី ខេត្ត និង អធិការដ្ឋាន​ក្រុង ខណ្ឌ ស្រុក ឲ្យ​ផ្អាក​ត្រួតពិនិត្យ​យានយន្ត​មួយរយៈ រហូតដល់​មាន​បទបញ្ជា​ជាថ្មី ដែល​ការប្រកាស​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​នៅ​ក្រសួងមហាផ្ទៃ​នាពេល​ព្រឹក ។ ក្រោយពេល​ប្រកាស​គេ​សង្កេតឃើញ​តាម​គ្រប់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ទាំងអស់​ត្រូវបាន​ផ្អាក​។​
   នេះ​ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​
​បារម្ភ​អំពី​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ចាប់តាំងពី​ថ្ងៃទី​១​មករា​មក ហើយ​ការផាកពិន័យ​ក្នុង​មួយថ្ងៃៗ នៅ​ទូទាំងប្រទេស​ជិត​១០០​លាន​រៀល ដែល​ចំណាត់ការ​របស់​អគ្គស្ន​ង​ការដ្ឋាន​ប៉ូលិស​ជាតិ បាន​បញ្ចៀស​នូវ​ការអនុវត្ត​ដ៏​ទាំង​ប្រទាំង​ប្រទើស​ជាមួយ​ប្រជាពលរដ្ឋ ។​
     ខ្មែរ​រីដ ធ្លាប់បាន​ចុះផ្សាយ​អំពី​ទស្សន​:​នានា​ជុំវិញ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​តឹង​
​រ៊ឹ​ង​ជាង​ច្បាប់​នានា ត្រូវបាន​ប្រិយមិត្ត​មួយចំនួន​រិះគន់​តាមរយ​:​បណ្តាញ​សង្គម Facebook ដោយ​ជេរ​បញ្ចោរ​នូវ​ពាក្យ​ធ្ងន់ៗ ។ ខ្មែរ​រីដ​បាន​ស្រង់​យក​ទស្សន​:​ដ៏​មានតម្លៃ​មួយ​ថា​"​គឺ​ពេលវេលា​នឹង​កំណត់​បញ្ហា​ឲ្យ​ចំ​ទិសដៅ​" ហើយ​គួរតែ​អនុវត្ត ដូច​ពាក្យចាស់​លោក​ពោលថា "​សន្សឹមៗ​កុំ​បំបោល ក្រែង​មិន​ដល់​ដូច​ប្រាថ្នា​"​។​
    ខាងក្រោម​នេះ​គឺជា​អត្ថបទ​ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៥​មករា​ឆ្នាំ​២០១៦ ៖
                       ទស្សន​:​ជុំវិញ​ច្បាប់​ចរាចរណ៍​ថ្មី​
    មាន​ប្រិយមិត្ត​ជាច្រើន​បាន​បញ្ចេញ​ទស្សន​:​ផ្សេងៗ​ជុំវិញ​ច្បាប់​ចរាចរណ៍​ថ្មី ដែល​សមត្ថកិច្ច​កំពុង​អនុវត្ត​យ៉ាង​តឹង​រ៊ឹ​ង​ជាង​ច្បាប់​នានា ហើយ​មាន​ប្រិយមិត្ត​ខ្លះ​បាន​ជេរ​បញ្ចោរ​តាម​បណ្តាញ​សង្គម​ដោយ​ប្រើពាក្យ​ធ្ងន់ៗ ដែល​ភាសា​សាមញ្ញ​គេ​ទម្លាប់​ហៅថា​"​បាញ់​នោះ​បាញ់​" ។​
    ប្រិយមិត្ត​របស់​យើង​ប​បាន​បញ្ចេញយោបល់​ថា តើ​គេ​បង្កើត​ច្បាប់​ចរាចរណ៍​មក​ធ្វើ​អី ? គឺ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​ចរាចរណ៍​។​ការដាក់​ច្បាប់​ដ៏​តឹងរឹង គឺ​ដើម្បី​បង្ខំ​ឲ្យ​មនុស្ស​ត្រូវតែ​គោរព ។ ប៉ុន្តែ​អ្វីដែល​គួរកត់សម្គាល់​សម្រាប់​ច្បាប់​ចរាចរណ៍​ថ្មី គឺ​"​កង្វះ​ពេលវេលា និង​មិនបាន​សិក្សា​ពី​ផ្នត់គំនិត ចំណេះដឹង និង​សេដ្ឋកិច្ច​របស់​ប្រជាជន​នៃ​ប្រទេស​និ​មួយៗ ( ប្រជាជន​កម្ពុជា​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​បាន​តិចតួច​នៅឡើយ​...​មិនសូវ​គោរព​ច្បាប់ ប៉ុន្តែ​ខ្លាច​នៅពេលដែល​ឃើញ​ប៉ូលិស​នៅតាម​គោលដៅ​ប៉ុណ្ណោះ " ។​
   លោក​Rithy Hou ហៅ វិជ្ជា បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការកំណត់​តម្លៃ​ផាកពិន័យ អ្នកបើកបរ​និង​អ្នករួមដំណើរ​មិន​ពាក់​មួយ​សុវត្ថិភាព ...​អត់​កញ្ចក់​មើល​ក្រោយ​...​អត់​ស្លាក​លេខ​...​រថយន្ត​បិទ​ស្កុ​ត​ខ្មៅ​...​រថយន្ត​មិនបាន​Check ជាពិសេស​យានយន្ត​បើក​ល្មើស​ល្បឿន និង​ការបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជាដើម​...​។​ល​។​
    ចំពោះ​ច្បាប់​ចរាចរណ៍​ទៀតសោត លោក​មិនទាន់​គាំទ្រ​នៅឡើយ ព្រោះ​លោក​យល់ថា គេ​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​ឲ្យ​ប្រជាជន​យល់​ជ្រួតជ្រាប និង​ស្របតាម​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​ជីវភាព​មធ្យម​និង​ក្រីក្រ ព្រោះ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ គឺ​ពុំបាន​ជះឥទ្ធិពល​ទៅលើ​គ្រួសារ​អ្នកមាន​នោះទេ ។​
    លោក​បន្តថា គេ​ដឹង​ច្បាស់​ហើយ​ថា គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ដែល​កើតមាន​រៀងរាល់ថ្ងៃ គឺ​មកពី​កត្តា​ធំៗ​២ ទី​១-​បើក​ល្មើស​ល្បឿន​កំណត់ និង​ទី​២ -​បើកបរ​ស្ថិតក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ។​ដូចនេះ​សមត្ថកិច្ច​គួរ​រិះរក​គ្រប់​វិធី​និង​ប្រើ​វិធានការ​ក្តៅ​ដើម្បី​សំដៅ​ធ្វើ​យ៉ាង​ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​គោរព​និង​ខ្លាច​កត្តា​ធំ​២​នេះ ។​
   នៅពេល​ជោគជ័យ​ចំណុច​២​នេះហើយ សមត្ថកិច្ច​ត្រូវ​រើស​ចំណុច​២​សំខាន់​បន្តបន្ទាប់​បន្ថែ​ម​ទៀត​ដើម្បី​អនុវត្ត ដូច​ពាក្យចាស់​លោក​ពោលថា "​សន្សឹមៗ​កុំ​បំបោល ក្រែង​មិន​ដល់​ដូច​ប្រាថ្នា​"​។  ទន្ទឹមនឹងនេះ សូមកុំ​ឲ្យ​មានការ​លក់​ប័ណ្ណបើកបរ​យានយន្ត ( ម៉ូតូ​និង​រថយន្ត ) ព្រោះ​កន្លងមក​ប័ណ្ណ​នេះ​ត្រូវបាន​ជនខិលខូច​មួយចំនួន​ផ្តល់​ឲ្យ​ទាំង​មិនដឹងថា​ក្លែងក្លាយ​ឬ​ពិតប្រាកដ ទៅ​ឲ្យ​អ្នកបើកបរ​មួយចំនួន​ដោយ​មិនចាំបាច់​ចូលរៀន​បើកបរ​និង​រៀន​ទ្រឹស្តី​ចរាចរណ៍​នោះទេ ។​
    រីឯ​រថយន្ត​ធុន​ធំ​ខ្លះ​ខ្វះ​ការត្រួតពិនិត្យ​បច្ចេកទេស ដូចជា​សំបក​កង់​, ដាច់​ហ្វ្រាំង  ជាដើម ជាពិសេស​អ្នកបើកបរ​រថយន្ត​ធំ​ខ្លះ ជាប់​ទៅដោយ​សារធាតុ​ញៀន​នៅក្នុង​ខ្លួន ទើប​ធ្វើ​ឲ្យ​ការបើកបរ​កាន់តែ​ព្រហើន ។ "​គឺ​ពេលវេលា​នឹង​កំណត់​បញ្ហា​ឲ្យ​ចំ​ទិសដៅ​" ៕​

adverise with khmeread

មតិយោបល់