adverise with khmeread 14137765 1046709892110592 301353422 n

ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បកស្រាយរឿងអ្វីខ្លះ ក្រោយរងការរិះគន់យ៉ាងចាស់ដៃពីប្រជាពលរដ្ឋ ក្នុងគ្រោះថ្នាក់សម្លាប់មនុស្ស៩នាក់រួចមក

    បាត់ដំបង ៖ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បកស្រាយរឿងយល់ច្រលំករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ នៅភូមិកូនខ្លុង ឃុំព្រៃតូច ស្រុក​មោង​ឬស្សី បណ្តាលឱ្យមានការបាត់បងអាយុជីវិត និងរងរបួសជាច្រើននាក់នោះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង សូមចូលរួមរំលែកនូវទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព និងក្រុមគ្រួសារជនរងគ្រោះ។ 

    ប៉ូលិសនិយាយថា សកម្មភាពជួយសង្រ្គោះជនរងគ្រោះនៅកន្លែងកើតហេតុក្រុមនគរបាល បានសហការណ៍ជាមួយ សមត្ថកិច្ចពាក់ព័ន្ឋដែលនៅជិតបំផុត ក្នុងនោះមានរថយន្តសង្រ្គោះដឹកនាំអ្នករង របួសទៅកាន់មន្ទីរពេទ្យ ដោយឡែកអ្នកបាត់បង់ជីវិតនៅកន្លែងកើតហេតុ ត្រូវបានគាស់យកចេញពីរថយន្ត។

     ប៉ូលិសបន្តថា ក្រុមនគរបាល បានសហការណ៍ជាមួយ សមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ បានសម្រេចដឹកសាកសពពួកគាត់ទៅកាន់ទីអារាម ដែលនៅក្បែរនោះ ដើម្បីរៀបចំការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដោយមានជំនួយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផងដែរ។ 

    ដោយរថយន្តសង្រ្គោះពេលនោះបានដឹកនាំជន រងគ្រោះទៅមន្ទីរពេទ្យអស់ ហើយសាកសពស្ថិតនៅលើដីយូរ ឯអាកាសធាតុមិនអំណោយផល ត្បិតមានភ្លៀងរលឹមផង បើទុកយូររង់ចាំរថយន្តសង្រ្គោះត្រឡប់មកវិញ ពិតជាមានលក្ខណៈមិនគប្បីច្រើន ដូច្នេះនគរបាលសម្រេចលើកសាកសពដាក់លើ រថយន្តដឹកទៅកាន់ទីអារាមនៅជិតបំផុតជាច្រើនជើង។ 

    ទិដ្ឋភាពនេះត្រូវបានមតិ មួយចំនួនលើកឡើងថា (មិនគប្បី មិនសមរម្យ ឬមិនទំនង) ដែលដាក់សាកសពលើរថយន្តបែបនេះ។ ក្នុង នាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមទទួលយកនូវមតិទាំងឡាយដែលបានលើកឡើង និងខិតខំរិះរកមធ្យោបាយ ឱ្យបានសមស្របជាងនេះក្នុងករណីមានឧប្បត្តិហេតុលើកក្រោយៗទៀត ដោយក្តីគោរពបំផុត និងសូមអំពាវនាវដល់អ្នកបញ្ជាយាន្តលើទ្រូងផ្លូវទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីអាយុជីវិតយើង និងអាយុជីវិតក្រុមគ្រួសារយើងទាំងអស់គ្នា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់