adverise with khmeread 14159935 284520771929043 859105769 n

ជិះម៉ូតូគេចភក់ចូលក្រោមរថយន្ដរបួសធ្ងន់

    កណ្ដាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ នៅវេលាម៉ោង០៨ និង៣០​នាទី ថ្ងៃទី៣០ សីហា ២០១៦ ចំណុចផ្លូវលេខ១២១០ ភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

    ប៉ូលិសនិយាយថា មានរថយន្តម៉ាកហ៊ីណូ ពណ៌ក្រហម-ស ពាក់ស្លាកលេខភ្នំពេញ 5A-1362 បើកបរដោយឈ្មោះ សំ វុត្ថា ហៅថា ភេទប្រុសអាយុ៣២ឆ្នាំមុខរបរ បើកបររថយន្តក្រុមហ៊ុនបេតុង សម្បត្តិ មានហេង មានទីលំនៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបើករថយន្តដឹកស៊ីម៉ងត៍ ពីភ្នំពេញមកចាក់ផ្លូវបេតុង នៅឃុំស្អាងភ្នំ ក្នុងទិសដៅពីកើតទៅលិច។ 

    លុះពេលមកដល់ចំណុចកើតហេតុ បានប៉ះជាមួយម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CZ-4102 បើកបរដោយឈ្មោះ ចយ យ៉ា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល  ដែលកំពង់​បើកស្របទិសគ្នាពីកើតមកលិច ហើយបានគេចភក់ ក៏ប៉ះដៃចង្កូត ជាមួយនឹងរនាំងការពាររថយន្តខាងស្ដាំ បណ្ដាលឱ្យដួលម៉ូតូហើយខ្ទាតជើងខាងឆ្វេងចូលក្រោមរថយន្ត កង់ខាងក្រោយកិនរងរបួសធ្ងន់។ 

    ចំណែកម៉ូតូ​ និងរថយន្តរងកាខូចខាតស្រាល ហើយបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង រីឯអ្នករងរបួសឈ្មោះ ចយ យ៉ា ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។

    ចំពោះករណីនេះបង្កឡើងដោយអ្នកបើកបរទាំងពីរមានការធ្វេសប្រហែសដូចគ្នា​ ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕

adverise with khmeread

មតិយោបល់