adverise with khmeread 14171908 1046768998771348 109100622 n

កិនស្លាប់ទៀតហើយ! រថយន្ដបែនធុនធំដឹកដីកិនក្បាលធ្លាយខួរស្ត្រីម្នាក់យ៉ាងអាណោចអាធ័ម

    ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានស្លាប់ភ្លាមៗ បន្ទាប់ពីជិះបើកម៉ូតូ ១គ្រឿងស្របគ្នាទិសគ្នា និងរថយន្ដបែនធុនធំដឹកដីបើកមកគៀរទាក់ដៃចង្កូតបួងចូលក្រោមកង់ឡាន បណ្ដាលឱ្យកិនបែកទាំងមួកការពារ និងក្បាលធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងកើតហេតុ។

    ប៉ូលិសនិយាយថា ករណីគ្រោះថ្នាក់ចរាចរដ៍រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០១៦ នៅចំណុចលើកំណាត់ផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កា ត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    តាមសាក្សីដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេបានឃើញ រថយន្ដបែនដឹកដី១គ្រឿងបើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ដោយស្របទិសគ្នា និងម៉ូតូ១គ្រឿងដែលបើកបរដោយនារីរងគ្រោះម្នាក់ខណៈជិះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបែនដឹកដី បានរ៉េចង្កូតទៅគៀរម៉ូតូរបស់នារីរងគ្រោះដោយទាក់ដៃចង្កូតដួលបួងចូលក្រោមកង់រថយន្ដ បណ្ដាលឱ្យកិនទាំងមួកសុវត្ថភាព និងក្បាលបែកធ្លាយខួរចេញមកក្រៅស្លាប់យ៉ាងអាណោចអាធ័ម។

    តាមសាក្សីដដែលបានឱ្យដឹងទៀតថា អ្នកបើកបររថយន្ដបានរត់ គេចខ្លួនបាត់ស្រមោលទៅហើយ បន្ទាប់ពីកើតហេតុ ដោយបន្សល់រថយន្ដបង្កម៉ាក HYUNDAI ១គ្រឿងពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ ៣C-២៥៣៧។ រីឯស្ត្រីរងគ្រោះ ត្រូវបានគេស្គាល់ថាមានឈ្មោះ ជួប គន្ធា
អាយុ២៣ឆ្នាំ ស្នាក់នៅភូមិបាឡាំងកើត ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងជាអ្នកបើកបរម៉ូតូម៉ាកសង់ប៊ិច១គ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១BD-២៥៥៧។

    ក្រោយកើតហេតុ នគរបាលចរាចរ បានចុះមកអន្តាគមន៍ធ្វើ ការវាស់វែង និងសម្រេច​យករថយន្ដបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារមកទទួល ដើម្បី​យក ទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់