ស្រវឹងស្រាវាយឪពុកបង្កើតនឹងញញួរស្លាប់យ៉ាងអាណោចអាធ័មបំផុត

    បាត់ដំបង ៖ មានករណីឃាតកម្មមួយបានកើតឡើងកាលពីវេលាម៉ោង១៦ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចក្រុម៥ ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស៊ើត ស៊ីន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុម៥ ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើប្រាស់ ញញួរវាយទៅលើ ឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ដែង ស៊ើត អាយុ៧៥ឆ្នាំ រស់នៅកន្លែងកើតហេតុ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។

    ប៉ូលិសបន្ដថា ជននេះជាមនុស្សស្រវឹងខួប ស្ទើរគ្មានស្មារតីជាមនុស្ស ហើយតែងរករឿងឪពុករាល់ថ្ងៃ ដើម្បីបានលុយទិញស្រាផឹកគ្រួសារគាត់ គឺមានតែពីរនាក់ឪពុក និងកូនប៉ុណ្ណោះ ក្រោយកើតហេតុកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕ 

adverise with khmeread