adverise with khmeread 14171921 284597591921361 623512294 n

គ្រួសារសពបុរសខ្យល់គម្នាក់ ទទួលបានប្រាក់ជំនួយម្ភៃម៉ឺនរៀនទុកធ្វើបុណ្យសព

    កោះកុង ៖ កម្លាំងជំនាញបានសហការជាមួយ មេភូមិនេសាទ ត្រួតពិនិត្យសាកសពកើតខ្យល់គរស្លាប់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក នៅចំណុចភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ 

    ប៉ូលិសនិយាយថា សពជនរងគ្រោះឈ្មោះ លី ផល់ ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ពិតជា ស្លាប់ដោយខ្យល់គប្រាកដមែន។ 
    
    ប៉ូលិសបន្តថា​ បន្ទាប់ពីពិនិត្យរួចហើយ កម្លាំងជំនាញ ប្រគល់សពជូនភរិយាសពយកទៅធ្វើបុណ្យតាមប្រពៃណី។ លោកឧត្តមសេនីយ៍ស្នងការ បានជួយឧបត្ថមថវិកា ចំនួន២០០ ០០០រៀល ដល់គ្រួសារសពក្នុងនាមក្រុមការងារចុះជួយឃុំជ្រោយស្វាយ៕

adverise with khmeread

មតិយោបល់