ស្រវឹងស្រា ខ្យល់គស្លាប់ម្នាក់នៅស្រុកស្រែអំបិល

    កោះកុង ៖ មានករណីស្រវឹងស្រា បណ្តាលឱ្យខ្យល់គស្លាប់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥ព្រឹក  ស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល។

    ប៉ូលិសនិយាយថា ជនរងគ្រាះឈ្មោះ ជុន ឌុយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ នៅភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    ប៉ូលិសបន្តថា នៅវេលាម៉ោង៨ព្រឹក ក្រោយពីកម្លាំងជំនាញបានចុះពិនិត្យសាកសពរួច ឃើញថាជនរងគ្រោះពិតជាស្លាប់ ដោយសារស្រវឹងស្រាបណ្តាល ឱ្យស្លាប់ពិតប្រាកដមែន។

    បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់សពជូនភរិយាសព ទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

adverise with khmeread