adverise with khmeread 14182432 1046923402089241 1724112276 n

សុខចិត្តបើកបរយឺត ប្រសើរជាងបង្កគ្រោះថ្នាក់ឱ្យអ្នកដទៃ

    កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ នឹងម៉ូតូ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០១៦ វេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ កើតឡើងនៅក្នុងឃុំជីផាត ស្រុកថ្មបាំង បណ្តាល​ឱ្យរងរបួសទាំងសងខាង។

    ប៉ូលិសនិយាយថា ជនរងគ្រោះទី១ ឈ្មោះ ហង្ស សុខេង ភេទស្រី អាយុ ឮ៣២ឆ្នាំ នៅភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ជិះម៉ូតូម៉ាក់ (វីវ៉ា) ពណ៌ខ្មៅ ស្លាកលេខ 1B 58 11 រងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ទី២ ឈ្មោះ ទុយ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំដូចគ្នា ជិះម៉ូតូម៉ាកc125 ស្លាកលេខ 1C7009 រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យរុស្សី (ភ្នំពេញ)។ 

    ចំពោះករណីនេះផ្នែកជំនាញបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំជីផាតដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

adverise with khmeread

មតិយោបល់