1

ធ្លាប់ជាប់គុកម្ដងហើយ ដោយសារជួញដូរគ្រឿងញៀន ឥឡូវជាប់គុកម្ដងទៀត!

    កណ្ដាល ៖ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី៣០ សីហា ២០១៦ វេលាម៉ោង១៩ និង០៥នាទី ចំណុចបន្ទប់ជួលលេខ២៦ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហុក ម៉ាលីន ហៅប៉េះ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅបន្ទប់ជួលលេខ២៦ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

    វត្ថុតាងចាប់យករួមមាន៖ ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុញៀន ០៤កញ្ចប់ក្នុងនោះ១កញ្ចប់ធំ ០២កញ្ចប់មធ្យម ០១កញ្ចប់តូច ០១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួន។
 
    ប៉ូលិសបន្តថា នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានសហការជា​មួយ​ផ្នែកជំនាញ បានទទួលព័ត៌មាន ថាមានមុខសញ្ញាកំពុងតែជួញដូរថ្នាំញៀននៅចំណុចខាងលើ ក៏បានចុះទៅធ្វើការឃាត់ខ្លួនមុខសញ្ញាបានម្នាក់ និងវត្ថុតាងខាងលើ។

    ប៉ូលិសបន្តទៀតថា ជនល្មើសបានឆ្លើយថា ចំពោះថ្នាំញៀនបានទិញនៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ខែ​ពីបទ​ជួញដូរខុសច្បាប់នូវសាធាញៀន។ 

    បច្ចុប្បន្នជនល្មើស ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី៕

មតិយោបល់