adverise with khmeread 1

ប្រមុខរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចលុបចោលប័ណ្ណបើកបរប្រភេទ ក១

    ភ្នំពេញ ៖ លោក​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៦ មករា ឆ្នាំ​២០១៦​នេះ បានសម្រេច​លុបចោល​ប័ណ្ណបើកបរ​ចំពោះ​ម៉ូតូ​ចាប់ពី​កម្លាំង 125CC ចុះក្រោម ហើយ​ចាប់ពី​126CC​ឡើង​ទើប​តម្រូវ​ឲ្យ​មាន​ប័ណ្ណបើកបរ​។​
    ក្នុង​សេចក្តីសម្រេច​ប្រការ​១​បាន​បញ្ជាក់ថា "​លុបចោល​ប័ណ្ណបើកបរ​ប្រភេទ​ក​១​មានន័យថា​អ្នកបើកបរ​ទោចក្រយានយន្ត​ដែលមាន​កម្លាំង​ចាប់ពី​125CC ចុះក្រោម​មិនចាំបាច់​មាន​ប័ណ្ណបើកបរ​ទៀត​ទេ​"​។​
   ក្នុង​ប្រការ​២​បាន​បញ្ជាក់ថា "​ប្រគល់​ភារកិច្ច​ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដឹកនាំ​ការងារ​រៀបចំ​ធ្វើ​វិសោធនកម្ម​ជាបន្ទាន់​លើ​បទបញ្ញត្តិ​ច្បាប់​ដែលមាន​ការពាក់ព័ន្ធ​សម្រាប់​ដាក់​ឆ្លង​គណ​:​រដ្ឋមន្ត្រី​ពិនិត្យ​និង​សម្រេច​ដើម្បី​បញ្ជូនទៅ​រដ្ឋសភា​អនុម័ត​ជា​កិច្ចការ​ប្រញាប់​"​។​
   សូម​អាន​សេចក្តីសម្រេច​ខាងក្រោម ៖​

adverise with khmeread

មតិយោបល់