adverise with khmeread 1

នារី​ភាគច្រើន​ពោល​ពាក្យ​ថា "​ប្រុសៗ​លើ​លោក​នេះ​សុទ្ធតែ​ដូចគ្នា​ទាំងអស់​" ពេល​បែក​សង្សារ​! អាន​បី​ចំណុច​នេះ​រួច លែងមាន​ផ្នត់គំនិត​នេះ​ទៀតហើយ​

    ​នារី​សម័យ​ទំនើប​នេះ​តែង​ជួបប្រទះ​ញឹកញាប់​ជាងគេ​គឺ​រឿង​បែកបាក់​ទំនាក់ទំនង​ស្នេហា​ទាំង​មិនទាន់បាន​កសាង​ឱ្យ​ស៊ីជម្រៅ​បាន​រាប់​ឆ្នាំ​ផង​ទេ​។ តើ​សុភាពនារី​ទាំងអស់​ដែល​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​ខ្លួន​ខំប្រឹង​អស់ពី​សមត្ថភាព​ដើម្បី​ផ្គាប់ចិត្ត​បុរស​ជាទី​ស្រឡាញ់​ហើយ ម្តេចក៏​គេ​នៅតែ​បែក​ទៀត​? 

​    ​បន្ទាប់ពី​បែក​ពី​គេ​រួច អ្នក​តែង​ប្រកាន់​គោល​គំនិត​មួយ​ថា លើ​លោក​នេះ​គ្មាន​បុរស​ណា​ស្មោះត្រង់​ទេ បុរស​មួយណា​ក៏​ដូច​មួយណា​ដែរ គឺ​ចោលម្សៀត​ទាំងអស់​។ ប៉ុន្តែ​នៅពេល​អ្នក​បានដឹង​អំពី​មូលហេតុ​ទាំងនេះហើយ អ្នក​ច្បាស់​ជា​ប្តូរ​ផ្នត់គំនិត​នេះ​ជាមិនខាន​។ 

​    ​១. អ្នក​លើកយក​រឿងរ៉ាវ​ទាំងអស់​អំពី​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​មិត្ត​ប្រុស​ទៅប្រាប់​មិត្តភក្តិ​ទាំងអស់​របស់​អ្នក​។ បើ​មិត្ត​ប្រុស​មិនដឹង​គឺ​មិន​អី​ទេ ប៉ុន្តែ​សម័យ Facebook ក្រដាស​មិនអាច​ខ្ចប់​ភ្លើង​ជិត​ទេ​។ ប្រុសៗ​ស្អប់​បំផុត​គឺ​ការដែល​មិត្តស្រី​ខ្លួនឯង​ដើរ​និយាយ​ប៉ប៉ោច​ប្រាប់​អស់​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ទៅ​អ្នកដទៃ​បានដឹង​។ 

​    ​២. អ្នក​តែងតែ​តាម​គាត់​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ​។ ផ្ញើ​សារ​ពី​ព្រឹក​មិន​អស់ចិត្ត ម៉ោង​ធ្វើការ​តេ​ទៅ​រំខាន ម៉ោង​បាយ​តេ​ចេញទៅ​ក្រៅ ម៉ោង​ដេក​ថ្ងៃ​តេ​សុំ​ជួយ​ផ្តល់យោបល់​នេះ​យោបល់​នោះ ម៉ោង​ចេញពី​ធ្វើការ​ល្ងាច​តេ​ហៅ​ទៅ​ដឹក​ដើរលេង ម៉ោង​ចូលដេក​ឆ្លៀត SMS សួរនាំ​រហូតដល់​ចង់​ព្រឹក​ទៀបភ្លឺ​។ តើ​អ្នក​បានគិត​ទេ​ថា អ្នក​បាន​ប្លន់​យក​សេរីភាព​របស់​មនុស្សម្នា​ក់​? តើ​មាន​នរណាម្នាក់​សុខចិត្ត​ឱ្យគេ​ប្លន់​អ្វីៗ​ពី​ខ្លួន​អស់រលីង​ដែរ​ទេ​? ជាការ​ពិត ធ្វើបែបនេះ​ម្តងម្កាល​មិន​ថ្វី​ទេ តែបើ​ធ្វើ​រាល់ថ្ងៃ ដូច្នេះ​ការ​បែក​គ្នា​គ្មានអ្វី​ចម្លែក​ទេ​។ 

​    ​៣. អ្នក​តែង​រំលឹក​ឥត​ឈប់​អំពី​អតីត​សង្សារ​ចាស់​។ បើ​អ្នកធ្វើ​បែបនេះ មិត្ត​ប្រុស​គ្មាន​គិត​អ្វី​ក្រៅតែពី​ចង់​សួរ​ទៅ​អ្នក​ថា បើ​គិតពី​អតីត​សង្សារ​ចាស់ ម្តេច​មក​ទាក់ទង​គាត់​ធ្វើ​ស្អី​ទៀត​? ចប់​គ្នា​ត្រឹមហ្នឹង​ទៅ​ល្អ​ជាង​។ ចំណុច​នេះ​មួយ​ហាមផ្តាច់ មិនត្រូវ​និយាយ​ចេញមក​ជាដាច់ខាត ហើយ​បើ​អាច​ត្រូវ​កប់​វា​ចោល​អស់​មួយជីវិត​៕

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់