adverise with khmeread 1

របៀប​ពិនិត្យមើល​ក្តាម​ស្រស់​និង​មាន​សាច់​ច្រើន​! លើក​ក្រោយ​កាន់​លុយ​ទិញ​លែង​ស្តាយក្រោយ​ទៀតហើយ​!

    ​អ្នកទិញ​តែង​ចង់បាន​ក្តាម​ដែលមាន​ពង ប៉ុន្តែ​ធ្វើយ៉ាងណា​ទើប​ដឹងថា​ក្តាម​នោះ​មាន​ពង​? ជាបឋម​អ្នក​ត្រូវ​ស្គាល់​ថា​តើ​ក្តាម​មួយណា​ជា​ក្តាម​ញី និង​មួយណា​ជា​ក្តាម​ឈ្មោល​។ ក្តាម​ញី​ទើប​មាន​ពង​។ 

​    ​ក្តាម​ញី​មាន​សន្ទះ​ទ្រូង​ធំ រីឯ​ក្តាម​ឈ្មោល​មាន​សន្ទះ​ទ្រូង​តូច (​មើលរូប​-​រូប​លើ​ញី រូប​ក្រោម​ឈ្មោល​)​។ 
​    ​
​    ​ដើម្បី​ដឹងថា​ក្តាម​នោះ​នៅ​ស្រស់ និង​មាន​សាច់​ច្រើន​អនុវត្ត​វិធី​សង្កេត​ខាងក្រោម​នេះ​៖

​    ​១. ពណ៌​ដង្កៀប​
​    ​ក្តាម​ស្រស់​មាន​ពណ៌​ស្រស់​ភ្លឺ​ចែងចាំង​និង​រលើបរលោង​នៅលើ​ដង្កៀប​របស់​វា រីឯ​ក្តា​មចាស់​វិញ មាន​ពណ៌​រាង​ស្រអាប់ និង​គ្រើមៗ​។ 

​    ​២. លក្ខណៈ​បាត​ពោះ​ក្តាម​
​    ​ក្តាម ដែលមាន​បាត​ពោះ​ស្មើ ជា​ក្តាម​ស្រស់ បើ​វា​ជា​ក្តា​មចាស់ មាន​ក្បាលពោះ​រាង​ប៉ោង​។ 

​    ​៣. ពណ៌​បាត​ពោះ​
​    ​បើ​មាន​ពណ៌​រាង​ខៀវ និង​សំប៉ែត ជា​ក្តាម​ស្រស់ បើ​មាន​ក្បាលពោះ​ប៉ោង​ពណ៌​លឿងៗ ជា​ក្តា​មចាស់​។ 

​    ​៤. របៀប​មើល​សាច់​ច្រើន​ឬ​តិច​
​    ​ត្រូវ​ច្របាច់​សន្ទះ​ទ្រូង​របស់​វា បើ​រឹង​គឺ​សម្បូរ​សាច់ បើ​ទន់​ឬ​ផត​ពុំ​សូវ​មាន​សាច់​ទេ​៕

 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់